ត្រឹមមួយថ្ងៃឃាត់ខ្លួន៥៦នាក់ពាក់ព័ន្ធគ្រឿងញៀន
រាជធានីភ្នំពេញ ៖ មនុស្ស៥៦នាក់ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួននៅទូទាំងប្រទេសថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ក្នុង៣៣ករណី ។ ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៥៦នាក់ មានមុខសញ្ញា ជួញដូរគ្រឿងញៀនចំនួន៤៥នាក់ និងអ្នកប្រើប្រាស់១១នាក់ ។ វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ រួមមាន មេតំហ្វេតាមីន (ICE) ទម្ងន់១១១០,៩០ក្រាម និង៣៦កញ្ចប់តូច។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១៨ មករា ឆ្នាំ២០២០នេះ រួមមាន ជួញដូរចំនួន៧ករណី ឃាត់ខ្លួន៨នាក់ ចាប់យកថ្នាំញៀនប្រភេទ ice ១៥៣,៨២ក្រាម, ខេត្តបាត់ដំបង ៖ ជួញដូរ២ករណី ឃាត់ចំនួន២នាក់ ប្រើប្រាស់២ករណី ឃាត់២នាក់ ចាប់យកថ្នាំញៀនប្រភេទ ice ៥,៨៩ក្រាម, ខេត្តកំពង់ចាម ៖ ជួញដូរ១ករណី ឃាត់១នាក់ ប្រើប្រាស់គ្មាន ឃាត់៣នាក់ ចាប់យកគ្រឿងញៀនប្រភេទice ០,៨៦ក្រាម ខេត្តកំពង់ស្ពឺ ៖ ជួញដូរ១ករណី ឃាត់៣នាក់ ចាប់យកថ្នាំញៀនប្រភេទ ice ០,១៧ក្រាម, ខេត្តកណ្ដាល ៖ ជួញដូរ៣ករណី ឃាត់១១នាក់ ចាប់យកគ្រឿងញៀនប្រភេទ ice ចំនួន៩កញ្ចប់តូច, ខេត្តកោះកុង ៖ ជួញដូរ១ករណី ឃាត់៤នាក់ ចាប់យកគ្រឿងញៀនប្រភេទ ice ៦កញ្ចប់តូច, ខេត្តសៀមរាប៖ ប្រើប្រាស់១ករណី ឃាត់៦នាក់, ខេត្តស្ទឹងត្រែង ៖ ជួញដូរ១ករណី ឃាត់១នាក់ ចាប់យកគ្រឿងញៀនប្រភេទice ២,៣៩ក្រាម, ខេត្តស្វាយរៀង ៖ ជួញដូរ១ករណី ឃាត់២នាក់, រាជធានីភ្នំពេញ៖ ជួញដូរ៥ករណី ឃាត់១០នាក់ ចាប់យកគ្រឿងញៀន ice ២១កញ្ចប់តូច៕
ប្រភព៖ https://kohsantepheapdaily.com.kh/