ត្រូវប៉ាន់បាត់អ្នកនៅថៃ! Sony លក់បញ្ចុះតម្លៃ ១០០ ដុល្លារ លើ PS4 ថែមជូនទាំងហ្គេម FIFA 20
ទន្ទឹមនឹងដំណឹងថាគ្រោងប្រកាស PlayStation 5 នាឆ្នាំ ២០២០ នេះ ក្រឡេកទៅមើលក្រុមហ៊ុន Sony នៅឯប្រទេសថៃក៏បានចេញនៅ Promotion ពិសេសមួយនៃការលក់ម៉ាស៊ីនហ្គេម PS4 ធូរថ្លៃជាងមុនដល់ទៅជិត ១០០ ដុល្លារ ហើយមានថែមឌីសហ្គេម Original មកទៀត។
+តម្លៃពិសេសនៅប្រទេសថៃលើគេហទំព័រ Sony ផ្ទាល់មានដូចខាងក្រោម៖
- PlayStation 4 1TB ជម្រើសហ្គេម God of War/The Last Of Us ឬ FIFA 20/Crash Team Racing តម្លៃ ១០ ៩៩០ បាតឬ ៣៤៥ ដុល្លារ
- PlayStation 4 500GB ថែមជូនហ្គេម FIFA 20 និង Crash Team Racing តម្លៃ ៨ ៩៩០ បាតឬ ២៨០ ដុល្លារ
រំឭកថា Promotion ខាងលើ មានចាប់ពីពេលនេះដល់ថ្ងៃទី ៥ មេសា មានលក់តាមតំណាងហាងចែកចាយទូទាំងប្រទេសនិងគេហទំព័រ Sony Store Online៕
ប្រភព៖ techmoblog ប្រែសម្រួល៖ http://news.sabay.com.kh/