នគរបាលស្រុកមោងឫស្សីអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីប្លន់
នៅថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥និង៤០នាទីចំណុចក្រុមទី០៣ភូមិរុនឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯកស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ អនុវត្តដីកាឱ្យចាប់ខ្លួនលេខ៤១៤ច ប.ខ ចុះថ្ងៃទី០៤ ឧសភាឆ្នាំ ២០០៧របស់លោក គី ឫទ្ធី ចៅក្រមស៊ើបអង្គេតនៃសាលាដំបូងខេត្តបាត់ដំបង ដោយចាប់ខ្លួនឈ្មោះ ពៅ កុសល់ ភេទប្រុស បច្ចប្បន្នអាយុ៤៣ឆ្នាំ ទីលំនៅមុនចាប់ខ្លួន ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទប្លន់ ប្រព្រឹត្តនៅភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ឧសភា ២០០៧ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្ត តាមនីតិវធី៕