ថ្ងៃឈប់សម្រាកខាងមុខនេះខ្ញុំនិងនាំអារម្មណ៏បងប្អូនទៅផ្តិតយកនូវរូបភាពដ៏ស្រស់ស្អាតត្រជាក់ភ្នែកដែលស្ថិតនៅក្នុងគំរោង Green Resort ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង…

បើយើងគិតរម្យណីដ្ឋាននានានៅក្នុងព្រះរាជាណាចចក្រកម្ពុជាយើងអាចនឹងនឹកដល់ខេត្តនានាដែលមានទេសភាពស្អាតៗមានភ្នំព្រៃឈើមានទឹកជ្រោះនិងសួនផ្ការស្អាតៗផងដែរ។​ក្រៅពីខេត្តដែលមានទេសភាពស្អាតៗដូចជា សៀមរាប មណ្ឌលគិរី កោះកុង កំពង់សោម​ កំពត កំពង់ឆ្នាំង ពោធិ៏សាត់ ព្រះវិហា .ល.។ ឥលូវនេះយើងសង្កេតឃើញថា មានភ្ញៀវទេសចរណ៏ជាច្រើននាក់ ទើបតែបានស្គាល់កន្លែងថ្មីដែលជាទឹកដីនៃខេត្តកំពង់ឆ្នាំង ។ ខេត្តកំពង់ឆ្នាំងកាលពីមុនបងប្អូនធ្លាប់តែលឺថាជាកន្លែងលេងទឹកជ្រោះធ្លាក់៧ជាន់ហៅថាច្រកល្អៀងតែពេលនេះបងប្អូននឹងទទួលបានបរិយាកាសប្លែកថ្មីមួយពីគម្រោងអភិវឌ្ឍន៍រីសតព្រៃបៃតង( Green Resort ) ដែលស្ថិតនៅតំបន់ភ្នំ ដែលមានទេសភាពស្រស់ត្រកាល ខ្យល់អាកាសបរិសុទ្ធតាមបែបធម្មជាតិល្អគ្មានពីរនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ មានមនុស្សរាប់ពាន់នាក់ក្នុងមួយថ្ងៃៗមកលេងកំសាន្ត ថតរូប នូវទេសភាពភ្នំ​និងព្រៃឫស្សី ជាពិសេសនោះគឺសួនផ្កាដែលធំជាងគេនៅក្នុងព្រះរាជាណាចក្រ កម្ពុជាយើងផងដែរដែលមានរហូតដល់ទៅ១០ហិចតាឯនោះ។

 នៅរីសតបៃតង Green Resort អ្នកអាចទៅដើរលេងកំសាន្ត ជាមួយមនុស្សជាទីស្រលាញ់​របស់អ្នករឺជាមួយគ្រួសាររបស់អ្នកបាន​ក្នុងថ្ងៃពិសេសរបស់អ្នក រឺ អាចអាចទៅថតជាលក្ខណះ Free Wedding ផងដែរដែលមានលាយឡំជាមួយសួនផ្ការដ៏ស្រស់ស្អាតបែបផ្លែកភ្នែកនៃធម្មជាតិផងដែរ ។

Green Farm ជាគម្រោងអភិវឌ្ឍន៍ Green Resort មួយស្ថិតនៅក្នុងស្រុកទឹកផុសនៃខេត្តកំពង់ឆ្នាំង ស្ថិតនៅចំតំបន់ដែលមានអំណោយផលពីធម្មជាតិលើការអភិវឌ្ឍគម្រោងរីសតបៃតងនេះ។ ជួរភ្នំដែលស្ទើរព័ទ្ធជុំវិញនៃគម្រោងរីសត ដើមឈើតូចធំមានពណ៌បៃតងស្រងាត់ ទឹកធ្លាក់ និងអូរធម្មជាតិ បានធ្វើឲ្យតំបន់មួយនេះពោរពេញដោយភាពស្រស់ស្រាយ មានខ្យល់អុកស៊ីសែនគ្រប់គ្រាន់សម្រាប់អ្នកដែលកំពុងស្វែងរកកន្លែងកំសាន្តធម្មជាតិ គ្មានផ្សែងពុល និងជំរះភាពហ្មងសៅចេញពីចិត្ត។ គម្រោងនៃការអភិវឌ្ឍរីសតព្រៃបៃតង Green Resort មួយនេះត្រូវបានពុះជាឡូតិ៍លក់ជូនអតិថិជនស្មើប្រមាណជិត ២,០០០ប្លង់ ទីតាំងនៃគម្រោងរីសតព្រៃបៃតងមួយនេះ នៅជិតរាជធានីភ្នំពេញយើងនេះទេដែលមានចម្ងាយប្រមាណ ១០៧ គីឡូម៉ែត្រប៉ុណ្ណោះ។ បើនិយាយពីការចំណាយពេលធ្វើដំណើរក៏មិនសូវជាយូរប៉ុន្មានដែរ ដូច្នេះអ្នកដែលចង់វិនិយោគលើដីរីសត មានចម្ការលម្ហែកាយច្បាស់ជាមិនសូវជាកង្វល់លើបញ្ហាចំណាយពេលយូរក្នុងការទៅមើលដីទេ។នៅមានរឿងមួយចំនួនទៀតដែលចង់ឲ្យលោកអ្នកដឹងពីគម្រោងរីសតព្រៃបៃតងរបស់ Green Farm មួយនេះ គឺថាអតិថិជនដែលទិញដីចម្ការលម្ហែកាយក្នុងគម្រោងរីសតមួយនេះ ក្នុងមួយប្លង់ (ទំហំ ២០ម៉*៥០ម៉) នឹងមានដាំជូនដំណាំហូបផ្លែចំនួន ៥មុខ (ក្នុងមួយមុខ ១០ដើម) ឈើប្រណីត (ជាប្រភេទធ្នង់ ឬក្រញូងហៃណាន) ចំនួន ៨ដើម ហើយផ្តល់ការថែទាំជូនរយៈពេល ២ឆ្នាំទៀតដោយឥតគិតថ្លៃផងដែរ។បើគិតតែដំណាំហូបផ្លែក៏ឃើញផលចំណេញមកបណ្តើរៗហើយ នៅថែមចំណេញការថែទាំពីខាងម្ចាស់គម្រោងរយៈពេល ២ឆ្នាំទៀត មិនហត់មើលថែខ្លួនឯង និងកាត់បន្ថយចំណាយច្រើនបង្គួរដែរ។ បន្ថែមពីការចំណេញ​លើដំណាំហូបផ្លែ លោកអ្នកដែលវិនិយោគលើដីចម្ការលម្ហែកាយនេះ អាចសាងសង់ផ្ទះស្នាក់បាន ២បន្ទប់ ជួលឲ្យភ្ញៀវទេសចរណ៍ដែលមកកំសាន្តក្នុងរីសត រកចំណូលបានក្នុងមួយខែៗ។គ្រាន់តែស្រមៃក៏ឃើញថាខ្លួនមានក្តីសុខប៉ុនណាដែរ បើបានក្លាយជាម្ចាស់ដីចម្ការលម្ហែកាយពីគម្រោងអភិវឌ្ឍន៍រីសតព្រៃបៃតងមួយនេះ។ នៅមានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតដែលនឹងរៀបចំក្នុងតំបន់រីសតមួយនេះ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន តែអ្វីដែលជាគម្រោងធំនិងប្លែកអារម្មណ៍គឺ ការរៀបចំកន្លែងជិះខ្សែរ៉កភ្ជាប់ពីភ្នំមួយទៅភ្នំមួយ ធ្វើឲ្យអ្នកទេសចរណ៍អាចមើលឃើញទេសភាពយ៉ាងស្រស់ស្អាតពីលើភ្នំមក ។ប៉ុណ្នឹងនៅមិនទាន់អស់ទេ មានហាងការហ្វេ ភោជនីដ្ឋានធ្វើពីឫស្សី ផ្ទះធ្វើពីឫស្សី អាងហែលទឹក កន្លែងងូតទឹកលេងពីការកែឆ្នៃនៃបឹងធម្មជាតិ​ និងមានគំរោងផ្ទះវីឡាបែលលំហែកាយផងដែរ.ល.។  តែពេលនេះគឺជាឱកាសមាសសម្រាប់លោកអ្នកដែលមានបំណងទិញដីចម្ការលំហែកាយពី Green Resort ព្រោះលោកអ្នកមានត្រឹមលុយតិចតួចតែប៉ុណ្ណោះដែម្បីធ្វើការកក់គំរោងអ្នកនឹងក្លាយជាម្ចាស់កម្មសិទ្ធិដីបានភ្លាមៗ  អ្នកនិងបានប្លង់រឹងស្របច្បាប់ ១០០% បងប្អូនអាចធ្វើការទាក់ទងមកលោក វ៉ាង តាក់ គាត់ជាប្រធានផ្នែកទីផ្សារអាចព្រឹក្សាយោបល់បានតាមរយះលេខទូរស័ព្ទ 095 377 455 / 093 377 455 ។ នៅតែប៉ុន្មានថ្ងៃទៀតទេគឺដល់ថ្ងៃឈប់សម្រាកជំនួសនៃថ្ងៃចូលចឆ្នាំខ្មែរ ។

លោក គីម ហួរ គឺជាម្ចាស់កសិដ្ឋានបណ្តុះកូនល្មើរ និងកូនក្រញូងហៃណានដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដោយកសិដ្ឋានរបស់គាត់នោះ ត្រៀមនឹងបណ្តុះកូនល្មើរ និងកូនក្រញូងហៃណានបន្ថែមប្រមាណ ១០លានដើម។ នាពេលថ្មីៗនេះ លោក គីម ហួរ ក៏បានបង្កើតគម្រោងរីហ្សតលំហែកាយទំហំប្រមាណ ៨៥៨ហិកតា ស្ថិតនៅភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផងដែរ។ លោកថ្លែងថា “ដំបូងឡើយ យើងគ្រាន់តែជាកសិដ្ឋានបណ្តុះកូនឈើតូចមួយប៉ុណ្ណោះ ប៉ុន្តែដោយសារយើងបណ្តុះកូនឈើដែលថ្មីប្លែក ទើបធ្វើឱ្យមានអ្នកចាប់អារម្មណ៍ច្រើន ហើយយើងក៏ប្រមូលលុយដែលបានពីការលក់កូនឈើនោះ ទៅបង្កើតជាចំការល្មើរមួយទំហំ ១១០ហិកតា ហើយយើងក៏បានលក់ចំការនោះ ដើម្បីយកលុយមកបង្កើតរីហ្សតមួយនេះឡើង” ។ គម្រោងអភិវឌ្ឍន៍រីសតព្រៃបៃតងរបស់ Green Farm អ្នកអាចទៅបោះតង់នៅពេលយប់ផងដែ អ្នកក៏អាចធ្វើការផ្តិតយករូបភាពដ៏ស្រស់ស្អាតពីសួនផ្កា ១០ហិកតា ដែលមានផ្កាចម្រុះពណ៌យ៉ាងត្រជាក់ភ្នែក ជាមួយនឹងសួនបន្លែពណ៌បៃតងយ៉ាងឆើតឆាយទុកជាអនុស្សាវរីយ៍ផងដែរ។ពិតជាពិសេសខ្លាំងបំផុត លោកអ្នកអាចធ្វើការស្វែងយល់ពីតំបន់ និងចំណុចសក្តានុពលនៃគម្រោងអភិវឌ្ឍន៍រីសតមួយនេះបានកាន់តែច្បាស់ និងអាចធ្វើការកំសាន្តជាមួយកម្មវិធីជួបជុំ កំសាន្តផ្សេងៗទៀត។

សូមទស្សនាវីដែរនៃទេសភាពខ្លះៗនៃគំរោង Green Resort

By: Bonny