ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ចំនួន៩នាក់(ខ្មែរ​ ៨នាក់​ និងឥណ្ឌូនេស៊ី​ ១នាក់) មកពីប្រទេសឥណ្ឌូនេស៊ី​ និងជាសះស្បេីយម្នាក់​ ។

ភ្នំពេញៈ រហូតដល់ម៉ោង​ ០៧:៣០​ព្រឹក ថ្ងៃទី​ ២៧ មិថុនា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​៩នាក់​ (ករណីនាំចូលទាំងអស់)ដូច្នេះចំនួនសរុបកូវីដ-១៩​ ១៣៩នាក់​​ ចំនួនសំរាកនៅពេទ្យឡេីងដល់១០នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១២៩នាក់​ និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។


យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្ហចំនួន​ 34316 ស្មេីនឹង​ 2067 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh
អរគុណ​ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online