ថ្មីចែស ! មន្ត្រីគយ ប្រកាសដាក់លក់រថយន្តអត់ពន្ធជិត៣០០គ្រឿង ដោយដេញថ្លៃ ដើម្បីយកថវិកាចូលរដ្ឋ…
ខេត្តព្រះសីហនុ៖ មន្ត្រីគយថ្លែងថា មានរថយន្តអត់ពន្ធជិត៣០០គ្រឿងនិងទំនិញចម្រុះមួយចំនួនទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នឹងដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ ក្នុងករណីម្ចាស់មិនចូលទៅដោះស្រាយបង់ប្រាក់ពន្ធតាមពេលវេលាដែលបានកំណត់ ដែលគិតត្រឹមថ្ងៃ0៧ ខែសីហា ឆ្នាំ២០២០ នៅសល់រយៈពេលមួយខែទៀតតែប៉ុណ្ណោះ។

គួរបញ្ចាក់ថា កម្លាំងគយចល័តនឹងបន្តចុះចាប់រថយន្តអត់ពន្ឋមួយចំនួនទៀតទៅដល់គេហដ្ឋាន ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬម្ចាស់យានយន្តមិនព្រមយករថយន្តមកបង់ពន្ធតាមផ្លូវច្បាប់។ ទោះបីយ៉ាងណានាយកដ្ឋានគយ និងរដ្ឋាករ សូមអំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់ មេត្តារួសរាន់មកធ្វើការបង់ពន្ធតាមផ្លូវច្បាប់ និងទាន់ពេលវេលា ដើម្បីចៀសវាងការចុះចាប់ដល់គេហឋាន នាំឲ្យមានភ្ញាក់ផ្អើល និងប៉ះពាល់កិត្តិយស។



By: Bonny From: PNN