ទាំង Facebook និង Google ណែនាំឲ្យបុគ្គលិកនៅតំបន់នេះ ធ្វើការពីផ្ទះ
ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook និង Google បានធ្វើការណែនាំឲ្យបុគ្គលិកក្នុងតំបន់ San Francisco Bay ធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយឱកាសនៃការឆ្លង COVID-19។
Facebook បាននិយាយខ្លួនសុំធ្វើណែនាំឲ្យបុគ្គលិកក្នុងតំបន់ San Francisco Bay ទាំងអស់ និងរួមទាំងបុគ្គលិកធ្វើការក្រៅម៉ោង គួរតែធ្វើការពីផ្ទះចាប់ពីថ្ងៃសុក្រតទៅ។ ការសម្រេចចិត្តនេះគឺផ្អែកតាមសេចក្ដីណែនាំចេញពី Santa Clara County កាលពីព្រហស្បតិ៍។ នេះបើតាមការលើកឡើងរបស់ Anthony Harrison អ្នកនាំពាក្យរបស់ Facebook។
ដោយឡែក Google ឯណោះវិញក៏បានផ្ដល់ជម្រើសធ្វើការពីផ្ទះដល់បុគ្គលិកក្នុងតំបន់ខាងលើផងដែរ។
ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Microsoft បានបញ្ជាក់នាថ្ងៃសុក្រនេះថាមានបុគ្គលិក ២ នាក់ បានផ្ទុកនូវ COVID-19៕
ប្រភព៖ Reuters ប្រែសម្រួល៖ http://news.sabay.com.kh/