ទិន្នន័យរបស់អ្នកជំងឺរាប់លាននាក់នៅក្នុងប្រទេសថៃត្រូវបានកំពុងដាក់លក់

កាលពីពេលថ្មីៗនេះសារព័ត៌មាន Bangkok Post បានផ្សព្វផ្សាយឱ្យដឹងថា ទិន្នន័យរបស់អ្នកជំងឺចំនួនប្រមាណ ៣៩លាននាក់របស់មន្ទីរពេទ្យ Siriraj ត្រូវបានលួចទាញយកហើយកំពុងតែត្រូវបានដាក់លក់នៅក្នុងប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម Telegram។

ទិន្នន័យដែលបានលួចទាញយកនោះមានដូចជា ឈ្មោះ អាសយដ្ឋាន លេខសំគាល់ខ្លួនសម្រាប់ជនជាតិថៃ លេខទូរសព្ទ ភេទ ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានផ្ទាល់ខ្លួនមួយចំនួនទៀត។ ជាងនេះទៅទៀតក្រុមជនខិលខូចក៏បានអះអាងផងដែរថា ទិន្នន័យទាំងនោះរួមមានទាំងទិន្នន័យរបស់អ្នកជំងឺលំដាប់ VIP របស់មន្ទីរពេទ្យ Siriraj Piyamaharajkarun ផងដែរ។

កាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលថៃបានសម្រេច ចំណាយទឹកប្រាក់ចំនួន ៥២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយការពារប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពេទ្យរដ្ឋទាំងអស់នៅក្នុងប្រទេសពីការវាយប្រហារតាមរយៈកម្មវិធីមេរោគ និងកម្មវិធីជំរិតទារប្រាក់ បន្ទាប់ពីមានការវាយប្រហារជាច្រើនលើកច្រើនសារទៅលើប្រព័ន្ធកុំព្យូទ័រ សម្រាប់បម្រើការងារសាធារណៈ ជាពិសេសទៅលើប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពេទ្យ Saraburi។

ដើម្បីការពារពីការលួចទាញយកទិន្នន័យ និងការជ្រៀតចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ទូរសព្ទ និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀត អ្នកប្រើប្រាស់គួរតែប្រើកម្មវិធីការពារមេរោគ ដែលមានការទទួលស្គាល់ដោយប្រទេសធំៗ និងត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីឱ្យបានឆាប់រហ័សដើម្បីកែសម្រួលភាពចន្លោះប្រហោងរបស់កម្មវិធី៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online