ទីក្រុងមូស្គូព្រមានថា ការបង្ហូរប្រេងរបស់រុស្ស៊ីនឹងក្លាយជា “មហន្តរាយ” សម្រាប់ទីផ្សារពិភពលោក

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ការដកប្រេងរុស្ស៊ីចេញពីទីផ្សារនឹងធ្វើឱ្យតម្លៃថាមពលកើនឡើងខ្ពស់ដល់ជាង 300 ដុល្លារក្នុងមួយបារ៉ែលនៃប្រេង។

លោក Alexander Novak បាននិយាយថា ប្រទេសរុស្ស៊ីគឺជា “ដៃគូដែលអាចទុកចិត្តបាន” សម្រាប់អឺរ៉ុបអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយបន្ថែមថាទីក្រុងម៉ូស្គូបាននិងកំពុងផ្គត់ផ្គង់ដល់ប្រទេសអឺរ៉ុបជាមួយនឹងតម្រូវការឧស្ម័នប្រហែល 40% របស់ពួកគេ។

ឧបនាយករដ្ឋមន្ត្រីបានអះអាងថា ទីក្រុងមូស្គូមាន “សិទ្ធិពេញលេញ” ក្នុងការបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នតាមរយៈបំពង់ Nord Stream 1 ដែលមិនត្រូវបានកំណត់គោលដៅដោយទណ្ឌកម្មរបស់លោកខាងលិច។ បន្ថែមថា រុស្ស៊ីមិនពឹងផ្អែកលើលោកខាងលិចនោះទេ ហើយ “ដឹងពីកន្លែងដែលត្រូវប្តូរទិស” ការផ្គត់ផ្គង់របស់ខ្លួនប្រសិនបើចាំបាច់៕

ប្រភព: RT