ទីបំផុត សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យកាស៊ីណូបើកទ្វារឡើងវិញហើយតែត្រូវទៅជួបជាមួយនិងក្រសួងសុខាភិបាលដើម្បី…

(រាជធានីភ្នំពេញ)៖  សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសេក្តីប្រកាស និង អនុញ្ញាតឱ្យកាស៊ីណូទាំងអស់នៅកម្ពុជាអាចធ្វើការបើកទ្វារដំណើរការឡើងវិញ តែតម្រូវអោយទៅជួបជាមួយក្រសួងសុខាភិបាល ដើម្បីបំពេញនូវលក្ខខណ្ឌនានាដើម្បីឆ្លើយតមទៅនិងសុខាភិបាលក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩នេះផងដែរ។ គួររំលឹកផងដែរថា ការបើដំណើរការនេះគឺសម្រាប់តែល្បែងភ្នាល់ និងស្លុតម៉ាស៊ីនប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយការប្រជុំលើសេក្តីសម្រេចរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអោយបើកដំណើរការក៏ពិតមែនតែក៏ត្រូវគោរពតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល ដើម្បីសុខុមាលភាពនៃយើងទាំងអស់គ្នា ។ សេក្តីប្រកាសក្នុងការអនុញ្ញាតនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះផងដែរ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់លើទំព័រ Facebook យ៉ាងដូច្នេះថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លុតម៉ាស៊ីនតែប៉ុណ្ណោះ។ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការការពារជាមួយជំងឺកូវីដ-១៩»

គួររំលឹកឡើងផងដែរថា : កាលពីខែមេសា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបិទកាស៊ីណូនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ដើម្បីការពារក្នុងការរីករាលដាលកាន់តែខ្លាំង និង ដើម្បីសុខភាពប្រជាជនទាំងមូលផងដែ៕

រូបភាពពី : Fresh News

ដោយ : Bonny