ទីបំផុត! Liverpool ចាញ់នៅក្របខណ្ឌ Premier League ហើយ ដោយត្រូវ Watford លត់យ៉ាងទក់សាច់ (មានវីដេអូ)

អង់គ្លេស៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានបាត់បងឱកាសឈ្នះពានមាស ក្រោយស្គាល់ពាក្យថាចាញ់លើកដំបូង នៅក្នុងការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស Premier League កាលពីយប់មិញ ដោយត្រូវម្ចាស់ផ្ទះ Watford យកឈ្នះក្នុងលទ្ធផល ៣ទល់នឹង០។

ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលទស្សនាផ្ទាល់ជាង២ម៉ឺននាក់ ៣គ្រាប់របស់ Watford រកបាននៅវគ្គទីពីរ ទាំង៣គ្រាប់ ដោយកីឡាករចំនួន២រូបគឺ Ismaila Sarr នៅនាទីទី៥៤ និង៦០ ខណៈគ្រាប់ចុងក្រោយរកបានដោយកីឡាករ Troy Deeney នៅនាទីទី៧២។

កីឡាកររបស់ Watford អបអរគ្រាប់បាល់

ក្រឡេកមកមើលស្ថិតិនៃការប្រកួតវិញឃើញថា Liverpool មានឱកាសគ្រប់គ្រងបាល់ច្រើនដល់ទៅ៧០% ប៉ុន្តែឱកាសទាត់ទីមានតែ៦លើក ហើយចំគោលដៅ១លើកប៉ុណ្ណោះ ខណៈម្ចាស់ផ្ទះ Watford មានឱកាសស៊ុត១០ដង និងចំគោលដៅ៥ដង សម្រេចទីបាន៣គ្រាប់។

ការប្រកួតរវាង Watford និង Liverpool

បើទោះបីជាស្គាល់ពាក្យថាបរាជ័យលើកដំបូងក្នុងរដូវកាលនេះ ប៉ុន្តែក្រុមរបស់លោក Jurgen Klopp នៅតែបន្តឈរកំពូលតារាងដដែល ដោយលេង២៨ប្រកួត ឈ្នះ១៦ ស្មើ១ និងចាញ់១ មាន៧៩ពិន្ទុ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League

ចង់ឃើញថា បរាជ័យលើកដំបូងរបស់ Liverpool ក្នុងក្របខណ្ឌ PL យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អត្ថបទ៖ https://www.khmerload.com/