ទី​បំផុត​ទាហាន​ថៃ ​ដែល​សម្លាប់​មនុស្ស​២៥​នាក់ ត្រូវ​ចាប់​បាន​ហើយ​(ចាប់​ស្លាប់)

​ក្រោយ​ពី​ទាហាន​ថៃ​ឈ្មោះ​ថា ​Jakraphanth ​បាន​បាញ់​សម្លាប់​មនុស្ស​ដល់​២៥​នាក់​កាល​ពី​ល្ងាច​ម្សិលមិញ​នោះ​មក ​ប៉ូលិស​ថៃ​បាន​ស្រាវជ្រាវ​និង​តាម​ប្រមាញ់​រហូត​ចាប់​ជន​ដៃ​ដល់​នោះ​បាន​ហើយ ​នៅ​មុន​នេះ​បន្តិច ​ដោយ​បាញ់​សម្លាប់​នៅ​កន្លែង​តែ​ម្ដង​។

ទាហាន Jakraphanth ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​បាញ់​សម្លាប់​មេបញ្ជាការ​របស់​ខ្លួន​ឯង ដោយសារ​តែ​មាន​ទំនាស់​គ្នា​រឿង​ដី​ធ្លី។ ក្រោយ​ពី​នោះ​មក រូបគេ​បាន​ដើរ​បាញ់​គេ បាញ់​ឯង​ពេញ​ទីក្រុង ​Nakhon Ratchasima ​ដែល​មាន​មនុស្ស​ស្លាប់​ដល់​២៥​នាក់ និង​ច្រើន​នាក់​ទៀត​រង​របួស។ ក្រោយ​ពី​ធ្វើ​សកម្មភាព​និង​បង្ហោះ​រូបភាព​តាម Facebook ​ជា​ហូរហែ​មក ​ពេល​នេះ​ក្រុម​ប៉ូលិស​បាន​រក​ឃើញ​បុរស​ម្នាក់​នោះ​ហើយ ​និង​បាន​ផ្ទុះ​អាវុធ ​រហូត​ដល់​ទាហាន​ម្នាក់​នោះ​ស្លាប់​នៅ​កន្លែង​តែ​ម្ដង។

អត្ថបទ៖ http://news.sabay.com.kh/