ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងថែមទៀត ហើយផ្ទៃមេឃនៅតាមស្រុក ក្រុងមានការថយចុះនូវកម្រិតទឹកភ្លៀង

ស្ថានភាពទឹកទន្លេមគង្គក្នុងខេត្តកំពង់ចាមនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២ បានបន្ត ឡើងបន្តិចបន្តួចថែមទៀតនូវកម្រិតកម្ពស់៨.៧៣ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង កម្ពស់០.១៧ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពទឹកភ្លៀងវិញគឺមានភ្លៀងធ្លាក់តែក្នុងក្រុង កំពង់់ចាម ស្រុកជើងព្រៃ ស្រុកស្រីសន្ធរ និងស្រុកកំពង់សៀមតែប៉ុណ្ណោះក្នុងចន្លោះកម្រិត

ទឹកភ្លៀងពី១៧.មម ទៅ៦.៤មម អមទៅដោយសីតុណ្ហភាពចន្លោះពី២៥អង្សាសេ ទៅ៣៣.៥ អង្សាសេ នេះបើយោងតាមរបាយកាណ៍ពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម។

ដោយឡែកបើយោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមវិញ សម្រាប់ខេត្តកំពង់ចាមគឺ នឹងបន្តឡើងពីរថ្ងៃបន្តទៀតគឺនៅថ្ងៃទី១៦ និង១៧ខែកក្កដាឆ្នាំ ២០២២ ខណៈដែលស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ នៅផ្នែកខាងលើ ខេត្តកំពង់ចាមនឹងបន្តឡើងពីរថ្ងៃថែមទៀតដូចគ្នា៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online