ទឹកប្តូរនិស័យ វាអាចធ្វើអោយយើងវង្វេង ធ្វើអោយយើង បង្ករគ្រោះថ្នាក់ផ្សេងៗ ដល់ខ្លួនឯង និងអ្នកដ៏ទៃបាន

ខេត្តកំពង់ស្ពឺ:នាល្ងាចថ្ងៃចន្ទ័ ១រោច ខែអាសាឍ ឆ្នាំជូត ទោសក័ព ស ២៥៦៤ ត្រូវថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១៧ .៣០នាទីល្ងាច មានករណីលង់ទឹកត្រពាំងមួុយករណីស្លាប់មនុស្សម្នាក់ ស្ថិតនៅភូមិត្រពាំងត្រគៀត ឃុំពោអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនរងគ្រោះមានឈ្មោះ កង សែ ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិឃុំខាងលើ មូលហេតុ ជនរងគ្រោះអ្នកញៀនស្រា ហើយផឹកស្រាស្រវឹងទៅដេកត្រាំទឹក ត្រពាំងចំងាយពីផ្ទះប្រវែង ៤០០ម៉ែត្រ កន្លងមកឈ្មោះខាងលើនេះអោយតែស្រវឹងស្រាគឺគាត់ទៅត្រាំទឹករហូត ក្រុមសាច់ញាតិសូវចាបអារម្មណ៍ទេ លុះដល់វេលាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នេះបាត់យូពេកទើបគ្រួរគាត់តាមទៅមើលស្រាបតែឃើញសពជនរងគ្រោះបានលុងទឹកស្លាប់បាត់ទៅហើយ។តាមការអះអាងក្រុមសាច់ញាតិបញ្ជាក់ថាពិតជាលុងទឹកស្លាប់ប្រាកដមែន ។