ទឹកប្រាក់ប្រមាណជាង ៣៥លានដុល្លា លើកាវិនិយោគសាងសង ស្ពានបេតុង ខ្សែកាបបឫស្សីកែវ សំរេចបាន៦៣.៧% 

គិតត្រឹមថ្ងៃទី២៥ខែមករាឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧% ។ តាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣នាពេលខាងមុខ។

គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប ។

ស្ពានបេតុងដែលស្ថាបនានៅអម ជាមួយស្ពានបាឡេនៅមុខឃ្លាំងសាំងនេះមានប្រវែង ៩២២ម៉ែត្រ មានទទឹង២០,៥ម៉ែត្រ ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រ សងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ , គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែ មក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ ។

ស្ពាននេះសាងសង់ ដោយ ក្រុមហ៊ុនOCICដោយប្រើរយៈពេលវេលា ២៨ ខែ និងប្រើប្រាស់ថវិកាសាងសង់ចំនួន ៣៥ លាន ដុល្លារ អាមេរិក ។

គួរបញ្ជាក់ថា គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ ខាងមុខ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online