ទូស្សេខ្សែរភ្លើង​បណ្តាលអោយឆេះរោងសិប្បកម្ម​ ០១​ ខ្នងនៅក្រុងស្ទឹងត្រែង​

ខេត្ត​ស្ទឹងត្រែង​៖ ថ្ងៃអង្គារ ១៤ រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ពស ២៥៦៤​ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង​ ០២:២២ នាទីយប់ ស្ថិតនៅចំណុច​ ភូមិព្រែក​ សង្កាត់​ស្ទឹងត្រែង​ ក្រុងស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង​ មានករណីគ្រោះអគ្គិភ័យកើតឡើងឆេះរោងសិប្បកម្ម​ ០១​ ខ្នងទំហំ​ ៤០x៥៨m សង់អំពីឈើប្រក់ស័ង្កសីសង់ផ្ទាលដី​ជញ្ជាំងក្ដា​ ។

ម្ចាស់ផ្ទះឈ្មោះ​ សុខ ខឿន ភេទ​ ប្រុស​ អាយុ​ ៤៤​ ឆ្នាំប្រពន្ធឈ្មោះ​ ហ្វុង សារ៉េត រស់នូវភូមិឃុំកើតហេតុខាងលើ​ ។
ខូចខាតទ្រព្យសម្បត្តិរួមមានសម្ភារនៅក្នុងឆេះគ្រឿងសង្ហារឹមអស់ទាំងស្រុង​ ។
មូលហេតុ​:​ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ (ទូស្សេខ្សែរភ្លើង​)​ ។
ទទូលបាន​ពត៌មាន​ក្រោយពេលកើតហេតុកម្លាំង​នគរបាល​អគ្គិភ័យ​ បានចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ពន្លត់បានទាន់ពេលមិនឲ្យរាលដាលដល់ទីកន្លែងផ្សេងៗទៀត​ ។​ ហើយបានប្រើប្រាស់​រថយន្ត​ចំនួន​ ០២​ គ្រឿងបាញ់ទឹកអស់ចំនួន​ ១២​ ឡាន​ ស្មើនឹង​ ៤៨​ ម៉ែត្រកូប​ ទើបគ្រប់គ្រងបានទាំងស្រុង​ ។
ករណីអគ្គិភ័យខាង​លេីនេះមិនបង្ករឲ្យគ្រោះថ្នាក់​ដល់អាយុជីវិតមនុស្សឡើយ​ ។