ទៀតហើយបងប្អូន គួរតែប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះលេខទូរស័ព្ទប្លែកៗដែល Call មក……
ថ្មីមួយទៀតហើយបងប្អូន គួរតែប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះលេខទូរស័ព្ទប្លែកៗមួយចំនួនដែលបានធ្វើការ Call មកហើយតែងតែធ្វើការបោកបញ្ជោតបងប្អូនអោយធ្វើការវេលុយនិងអោយបងប្អូនបញ្ចូលទឹកប្រាក់ដើម្បីឈ្នះ រង្វាន់ជាទឹកប្រាក់ ១ម៉ឺនដុល្លា ជាដើម ។

តាមរយះគណនេយ្យ Facebook របស់ឯកឧត្តម ម៉ៅ ចាន់ម៉ាធុរិទ្ធិ( Mao Chanmathurith ) បានបង្ហោះផ្តាំទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរថាជុំវិញករណីឆរបោកមួយចំនួន ដែលមានលេខដែលមានសញ្ញា + នៅខាងមុខប្រហែលទំនងជាលេខក្រៅប្រទេសដូចជា :
+37560260528 +37127913091 +37178565072
+56322553736 +37052529259 +255901130460
និង លេខផ្សេងៗទៀតជាដើមដែលមានសញ្ញា + នៅពីមុខសូមធ្វើការប្រុងប្រយ័ត្នជាដាច់ខាត ។ ក្រៅពីនោះទៅទៀតក៏មាន Facebook មួយទៀតមានឈ្មោះថា Pat Bingsu Pat Bingsu បានបង្ហោះថា :
បងប្អូននេះហើយលេងអាអត់កំណើតតេមកបោកខ្ញុំតាមទូរស័ព្ទថាជាក្រុម Smart សូមបងប្អូនប្រុងប្រយ៉ាត់លេខនេះ 0963590681 សំលេងក្នុង Video នេះ សូមក្រុមហ៊ុន Smart ជួយចាប់វិធានកាជនឆបោកតាមច្បាប់ផង. សូមជួយ ស៊ែរតរៗគ្នាផង thanks
សូមទស្សនាវីដេអូរខាងក្រោមនេះ

ដោយ : Bonny