ទំនាស់ពាក្យសម្ដីគ្នាបន្តិចបន្តួចយកពូថៅកាប់ទៅលើជនរងគ្រោះតែម្តង

នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង៣០ នាទី កើតមានករណីប៉ុនប៉ងមនុស្សឃាត នៅចំណុចភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច បង្កឡើងដោយជនសង្ស័យឈ្មោះ គន ជីវ័ន្ត ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ តាត វ៉ាន់ធូ ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យរងរបួសស្រាល។
មូលហេតុ៖ មានទំនាស់ពាក្យសម្ដី។

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងទៅការិយាល័យជំនាញខេត្តចាត់ការបន្ត ៕