ទំនាស់ពាក្យសំដីក្នុងពេលផឹកស៊ីបង្កជាអំពើហិង្សាបណ្តាលឱ្យភាគីម្ខាងរងរបួសធ្ងន់រីឯភាគីម្ខាងទៀតត្រូវ ឃាត់ខ្លួនអនុវត្តតាមច្បាប់
កាលពីថ្ងៃ សៅរ៍ ៦រោចខែមិគសិរឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង០០ នាទី នៅចំណុចក្រុមទី ២២ ភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)កើតឡើងចំនួន០១លើកដែលករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ណែត វិរ: ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកពូ.ថៅ. កា. ប់ទៅលើ ជនរងគ្រោះឈ្មោះ ង៉ែត និត ភេទប្រុ ស អាយុ ៤០ឆ្នាំ ទីលំនៅជាមួយគ្នា បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ចូនទៅមន្ទីរពេទ្យបង្អែកសំពៅលូនភ្លាមៗ។
នៅពេលកើតអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំងនគរបាលធ្វើការ ឃាត់ខ្លួនជនសង័្សយបានភ្លាមៗនៅកន្លែងកើតហេតុ និងនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយខាងលើបានឆ្លើយសារភាពថាមូលហេតុដែលនាំទៅដល់ករណីហិង្សានេះ គឺ ផ្តើមពីទំនាស់ពាក្យសំដីនៅពេលកំពុងផឹកស៊ី នាកន្លែងកើតហេតុ រវាងជនសង័្សយជាមួយជនរងគ្រោះ ហើយពេលនោះ ជនសង័្សយបានយកពូថៅកា.ប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសតែម្តង ។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបាននិងកំពុងកសាងសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់ ៕