ទំនាស់ពាក្យសំដីក្នុងពេលផឹកស៊ីប្រេីពូថៅវាយ​សម្លាប់ជនរងគ្រោះត្រូវសមត្ថកិច្ចឃាត់ខ្លួននៅ​ស្រុកគាស់ក្រឡ​

ខេត្តបាត់ដំបង​៖ ពីថ្ងៃទី​ ២០​ ខែ​ សីហា​ ឆ្នាំ​២០២០​ សមត្ថកិច្ចនគរ​បាលនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ បាន​សម្រេចឃាត់ខ្លួនជនសង័្សយម្នាក់ក្នុងអំពេីឃាតកម្មវាយសម្លាប់ជនរងគ្រោះនៅស្រុកគាស់​ក្រឡ​ ខេត្តបាត់ដំបង​។

ការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះធា ធី ភេទ ប្រុសអាយុ ៣៩​ ឆ្នាំស្នាក់នៅស៊ីឈ្នួលធ្វេី​ចំការ​ឱ្យគេ​នៅភូមិតានួត​ ឃុំព្រះផុស​ស្រូកគាស់ក្រឡ​ ខេ​ត្តបាត់ដំបង​ នៅពេលនេះដោយអនុវត្តតាមបទប​ញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុ​ខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បង​ និងដោយបានសេចក្តី​យល់ព្រមពីឯកឧត្តម​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះ​រាជ​អាជ្ញាអមសាលាដំបូងខេត្តបា​ត់ដំ​បង​ ទេីបលោកវរសេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែនការងារនគរបា​លព្រហ្មទ័ណ្ឌ​ ជម្រុញ​ដឹកនាំការិ​យាល័យជំនាញព្រហ្មទ័ណ្ឌកម្រិតធ្ងន់ដែលមានលោកវរសេនីយ៍ឯក​ អូន​ ហ្វៃ​ ជានាយ​ការិយាល័យ​ សហការណ៍ជាមួយកម្លាំងនគរ​បា​ល​នៃ​អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ​ ដែលមានលោក​វរសេនីយ៍ឯក​ ប៉ាង​ ហៀង​ ជា​អធិការនគរបាលស្រុក ឃាត់ខ្លួនក្រោយពេលដែលជនសង័្សយរូបនេះបានធ្វេីសកម្មភាពវាយ​សម្លាប់ឈ្មោះ​មិត​ មី​ភេទប្រុសអាយុ៤៥ឆ្នាំ​ រស់​នៅ​ភូមិតានួត​ ឃុំព្រះផុស​ ស្រុកគាស់ក្រឡ​ ខេត្ត​បាត់ដំបង​ កាលពី​យប់ថ្ងៃទី១៨ ខែ​សីហា​ ឆ្នាំ​២០​២០​ក្រោយមានជម្លោះក្នុងពេលផឹកស៊ីជាមួយគ្នារួចមក។

លោកវរសេនីយ៍ឯក​ ប៉ាង​ ហៀង អធិការនគរ​បា​ល​ស្រុកគាស់ក្រឡ​ បានបញ្ជាក់ថា​កាលពីយប់ថ្ងៃទី១៨​ ខែ​សីហា​ឆ្នាំ​២០២០​ មានការជួបជុំផឹកស៊ី​នៅក្នុងភូមិកេីតហេតុខាងលេី​ ដែលការផឹកស៊ី​នេះបានផ្តេីមឱ្យកេីតមានទំនាស់ពាក្យសំដីរវាងជនរងគ្រោះនិងជនសង័្សយនិងឈានដល់ការវាយតប់គ្នាមួយប្រាវ​ ហេីយក៏បញ្ឈប់សកម្មភាព​នោះទៅ​ ។ លុះព្រឹកឡេីងថ្ងៃទី១៩ខែ​ សីហា​ឆ្នាំ​២០​២០ក៏មានការភ្ញាក់ផ្អេីលមួយ​ក្នុងមូលដ្ឋានខាងលេីដោយសារគេប្រទះឃេីញជនរងគ្រោះឈ្មោះ​ មិត​ មី​ ដេកស្លាប់នៅតាមផ្លូវដោយ​មានស្លាក​ស្នាម​​របួសលេីផ្ទៃមុខផង​ ។ ផ្តេីមពី​បញ្ហាដូចខាងលេីទេីបសមត្ថកិច្ចនគរបាលធ្វេីការស្រាវជ្រាវស៊េីបអង្កេតលេីករណីនេះក្រោមបទបញ្ជារបស់ឯកឧត្តមស្នងការ​ រហូតឈានទៅកំណត់​បានអំពីមុខសញ្ញាធ្វេីសកម្មភាព។

លោកវរសេនីយ៍ឯក​ អូន​ ហ្វៃ​ បានឱ្យដឹងថា​នៅ​ចំ​ពោះមុខសមត្ថកិច្ចជនសង័្សយឈ្មោះ​ធា​ ធី​បានឆ្លេីយសារភាពថារូបគេពិតជាបានប្រេីប្រាស់ពូ​ថៅ​ ពួនស្ទាក់ចាំកាប់សម្លាប់ជនរងគ្រោះខាង​ លេីពិតប្រាកដមែន​ ហេីយមូលហេតុនៃករណីកាប់សម្លាប់បែបនេះដោយសារទំនាស់ពាក្យសំដីជាមួយគ្នាក្នុងពេលជួបជុំផឹកស៊ីនាយប់ថ្ងៃទី១៨ខែ​ សី​ហា​ឆ្នាំ​២០២០​រហូតឈានដល់ការវាយតប់គ្​នានៅពេលនោះផង។

លោកវរសេនីយ៍ឯក​ អូន​ ហ្វៃ​ បានឱ្យដឹងទៀតថា​ពូថៅដែលជនសង័្សយប្រេីប្រាស់ក្នុងសក
ម្ម​​ភាព​នេះនគរបាលកំពុងស្វែងរកនៅឡេីយ​ដោយសារជនសង័្សយឆ្លេីយថា​ បានយកទៅ​លាក់ទុកនៅជិតទីកន្លែងកេីកហេតុ ។ តែ​ទោះជាយ៉ាងនេះក៏ដោយសមត្ថកិច្ចបានរៀបចំ​សំណុំ​រឿងបញ្ជូនជនសង័្សយទៅកាន់តុលា​ការខេត្តបាត់ដំបងដេីម្បីអនុវត្តតាមផ្លូវច្បាប់៕(រូបភាពផែន​ការងារព្រហ្មទ័ណ្ឌ/អូនហ្វៃ)