ទំនាស់ពាក្យសំដីបន្តិចបន្ទួចបង្កជាអំពេីហិង្សាបណ្តាលឱ្យភាគីម្ខាងរងរបួសត្រូវបានសមត្ថកច្ចឃាត់ខ្លួនអនុត្តតាមច្បាប់នៅស្រុកមោងឫស្សី
កាលពីថ្ងៃសៅរ៍២រោចខែផល្គុនឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៩ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង១១និង៤៣នាទីព្រឹកនៅចំណុចក្រុមទី៦ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វាយនឹងដុំឥដ្ឋ) បានកើតឡើងបង្កដោយជនសង្ស័យឈ្មោះខេង ភក្ដី ហៅឡុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកដុំឥដ្ឋវាយទៅលើក្បាលជនរងគ្រោះឈ្មោះម៉យ វណ្ណឡោ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំពីលើក្បាលបណ្ដាលបណ្ដាលឱ្យរងរបួស(មធ្យម)ដោយសារទំនាស់ពាក្យសំដីបន្តិចបន្តួច ។
បន្ទាប់ពីបានទទួលព័ត៌មាននេះនៅថ្ងៃទី២០ខែ មីនា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោ កវរសេនីយ៍ឯក សគឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកជំនាញរួមគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស្វាយបានឃាត់ខ្លួនជនសង្ស័យឈ្មោះខេង ភក្ដី ហៅឡុង បាននិងនាំមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី។
នៅពេលនេះនគរបាលស្រុកមោងឫស្សីបានរៀប ចំសំណុំរឿងបញ្ជូនជនស័ង្សយមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់រីឯជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅឡេីយ៕