ទំនាស់ពាក្យសំដីប្អូនថ្លៃវាយសម្លាប់បងថ្លៃត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ
ខេត្តបាត់ដំបង:កាលពីថ្ងៃ ចន្ទ ៨រោច ខែអាសាឍឆ្នាំជូតទោស័កព.ស.២៥៦៤ ត្រូវឹងថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទីនៅក្នុងក្រុមទី១៣ភូមិអូរតានប់ សង្កាត់ក្តុល ដូនទាវក្រុងបាត់ដំបងខេត្តបាត់ដំបង មានករណីឃាដកម្ម មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ហៀប យាន ភេទប្រុសអាយុ ៤៧ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលេី ជាប្អូនថ្លៃបានយកដំបងជ្រុងវាយទៅលើជនរងគ្រោះឈ្មោះអុឹង ងួនហាន ភេទប្រុសអាយុ៤១ឆ្នាំដែលត្រូវជាបងថ្លៃរហូតបណ្តាលអោយស្លាប់នៅហ្នឹងកន្លែងក្បែរផ្ទះរបស់ជនរងគ្រោះ។

នៅពេលកេីតហេតុភ្លាមៗនិងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់របស់លោកវរេសនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានអនុវត្តឃាត់ខ្លួនជនសង័្សយឈ្មោះ ហៀប យ៉ាន បានភ្លាមៗដេីម្បីមកធ្វេីការស្រាវជ្រាវ។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយរូបនេះបានឆ្លេីយសារភាពថាមូលហេតុខ្លួនវាយសម្លាប់ជនរងគ្រោះជាបងថ្លៃគឺផ្តេីមឡេីងពីទំនាស់ពាក្យសំដីជាមួយគ្នា។
ជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណីរីឯជនសង័្សយត្រូវបានសមត្ថកិច្ចបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕(រូបភាពនគរបាលក្រុងបាត់ដំបង)