ទំនិញខូចគុណភាពប្រមាណ ៣តោនត្រូវបានមន្ត្រី ក.ប.ប ដុតកម្ទេចចោល
(ខេត្តស្វាយរៀង)៖ ដោយបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការការពារផលប្រយោជន៍ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារ ហាងលក់ទំនិញ សិប្បកម្មផលិត និងឃ្លាំងស្តុកនានា និងបានរកឃេីញ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាពជាបន្តបន្ទាប់។ ជាក់ស្ដែង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីក.ប.ប. ប្រចាំខេត្តស្វាយរៀងបានធ្វេីការដុតកម្ទេចទំនិញខូចគុណភាពចំនួន ៣,២៤៣.២៨គីឡូក្រាម ដែលបានរកឃេីញ និងដកហូតពីទីផ្សារ និងឃ្លាំងស្តុកនានាក្នុងខេត្តស្វាយរៀងកន្លងមក។ សកម្មភាពនេះក៏ត្រូវបានចូលរួមពីព្រះរាជអជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងផងដែរ៕