ទំនិញជាប្រហិតចម្រុះនិងសាច់ជ្រូកចង្កាក់ខូចគុណភាពលួចលាក់នាំចូលពី​ប្រ​ទេសថៃត្រូវសមត្ថកិច្ចនគរបាលបង្រ្កាបនិងដុតបំផ្លាញចោលនៅ​ស្រុកកំរៀង

នៅថ្ងៃ​សុក្រ​១០កេីត​ ខែ​មាឃ​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.ស.​២៥៦៥​ ត្រូវនឹងថ្ងៃទី១១​ខែកុម្ភៈ​ ឆ្នាំ២០២២​នៅតា​ម​ផ្លូវជាតិ​លេខ​ ៥៧​ ស្ថិតក្នុងភូមិបឹងរាំង​ ឃុំបឹងរាំង ស្រុកកំ​រៀង ខេត្តបាត់ដំបង​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេ​នីយ៍​ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ និង​យោបល់លោកឧត្តមសេនីយ៍ត្រី​ ចេង​ ឡេង​ ស្នងការរង​ផែនការងារប្រឆាំង​បទល្មេីស​សេដ្ឋកិច្ចនៃស្នងការដ្ឋាន​ កម្លាំងការិយាល័យនគរបាលប្រឆាំង​បទល្មេីសសេដ្ឋកិច្ចដែលមានលោក​វរសេនីយ៍ឯក​ យី​ យក់សាន​ ជានាយ​ការិ​យាល័យ​ ដឹកនាំកម្លាំងចូលរួមជា​មួយកម្លាំងនគរបាល​នៃអធិការដ្ឋាននគរបាលស្រុកកំរៀងដែល​មានលោ​ក​វរសេនីយ៍​ទោ​ វេ​ គឹមចត់​ ជាអធិ​ការនគរ​បាលស្រុក​ ឃាត់រថយន្តមួយគ្រឿងម៉ាក់កា​មារី ​Camary កាត់ទ្រុងពណ៌​ទឹក​ប្រាក់ពាក់ស្លាកលេខសៀមរាប 2A- 0832 ដែលសមត្ថកិច្ចមានតម្រុយថា​ កំពុងដឹកទំនិញខូចគុណភាព​ ។

ពេលសមត្ថកិច្ចកំពុងត្រួតពិនិត្យនេះ ម្ចាស់រថយន្តខាងលេីបានរត់គេចខ្លួន​បាត់ ពីទីនោះតែម្តង​ ហេីយពេលសមត្ថកិច្ចពិនិត្យក្នុងរថយន្តឃេីញមាន៖

-​ប្រហិតចម្រុះចំនួន៨០០គីឡូក្រាម​និងសាច់ជ្រូកចង្កាក់ចំនួន២០០គីឡូក្រាម​ ដែលទំនិញខាងលេី​នេះលួចលាក់នាំចូលពី​ប្រ​ទេ​សថៃ ហេីយមិនមានការវេចខ្ចប់​និង​រក្សាទុកស្របតាមលក្ខណៈ​បច្ចេកទេសត្រឹមត្រូវនោះទេ។

នៅពេលនេះទំនិញខាងលើសមត្ថកិច្ចនគរបាល​បានសហការជាមួយផ្នែកជំនាញពេទ្យសត្វធ្វេីការដុតកំបំផ្លាញចោលនៅមូលដ្ឋាននោះហេីយ​ រីឯរថយន្តបានយកមករក្សាទុកនៅកន្លែ​ងសមត្ថកិច្ចដេីម្បីធ្វេីការស្រាវជ្រាវបន្ត៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online