ទំនិញប្រភេទសាច់បង្កកពុំមានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ប្រមាណ ៣.៦តោន ត្រូវបានមន្ត្រី ក.ប.ប. ឃាត់ទុកនៅទីតាំងចែកចាយមួយកន្លែងក្នុងរាជធានីភ្នំពេញ 

ក្រោមការដឹកនាំសម្របសម្រួលដោយលោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះអង្កេតតាមដាន និងរកឃើញនូវមុខសញ្ញាផលិតផលសាច់បង្កកជាប្រភេទជើងមាន់ ជើងទា ប្រហិតសាច់ និង គ្រឿងសមុទ្រ ។ល។ ដែលពុំមានបញ្ជាក់ពីកាលបរិច្ឆេទផលិត សុពុលភាព បិទស្ទីកឃ័រក្រដាសបន្លំលើបាកូដ មិនមានឯកសារ និងប្រភពច្បាស់លាស់ប្រមាណ៣.៦តោន។ ទំនិញទាំងនេះត្រូវបានមន្ត្រីសាខា ក.ប.ប.រាជធានីភ្នំពេញ ធ្វើការឃាត់ទុកបណ្តោះអាសន្ននៅទីតាំងស្តុកចែកចាយនោះ និងបញ្ជូនគំរូមួយចំនួនមកនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើតេស្តវិភាគស្វែងរកសារធាតុគីមីហាមឃាត់នានា។ ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតបង្គាមានចាក់សារធាតុចាហ៊ួយ (CMC) នៅលើក្បាលបង្គាចំនួន៤៧.៥គីឡូក្រាម នៅទីតាំងដដែល ចំណែកឯម្ចាស់ទីតាំងត្រូវបានអញ្ជើញមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online