ទំនេរពេកយកចាន គោមគប់កញ្ចក់រថយន្តអោយបែក

ខេត្តកណ្តាល: កើតហេតុនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ១១.២០នាទីចំណុច ម្តុំផ្សារព្រែកថ្មីភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ រ៉ុម សុខកុល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡាន មានទីលំនៅ ភូមិព្រែកប៉ាន ឃុំត្រើយស្លាស្រុកស្អាងខេត្តកណ្តាល។ ជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ សន រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
វត្ថុតាងចាប់យក បំណែកចានគោមជាច្រើនបំណែក ។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានបើករថយន្តដឹកខ្សាច់ ទិសដៅពីស្រុកស្អាងទៅភ្នំពេញគោលបំណងទៅយកខ្សាច់ដាក់តាមដេប៉ូ ពេលមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យបានកាន់ចានគោម (ចានថ្ម)គប់មកលើរថយន្តជនរងគ្រោះបណ្តាលឲ្យបែកកញ្ចក់ខាងឆ្វេង១ចំហៀង រួចបានដើរចូលផ្ទះរបស់ខ្លួន ហើយជនរងគ្រោះបានជិះរថយន្តបង្ហួសមកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ក្រោយទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុនិងផ្ទះជនសង្ស័យហើយបាននាំខ្លួនជនសង្ស័យខាងលើ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគប់រថយន្តរបស់ជនរងគ្រោះបណ្តាលឲ្យបែកកញ្ចក់ប្រាកដមែន ក្រោយពីសួរនាំរួចបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី។