ធ្វេីដំណេីរពីខេត្តពោធិ៍សាត់ មកលួចម៉ូតូនៅខេត្តបាត់ដំបងត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន

ខេត្តបាត់ដំបង​ៈ កាលពីថ្ងៃ​ សៅរ៍ ១៥រោចខែ​ ជេស្ឋ​ ឆ្នាំជូត ទោ​ស័ក​ ព.ស.២៥៦៣៤ ត្រូវនឹងថ្ងៃទី​ ២០ ខែ​ មិថុនា ឆ្នាំ​ ២០២០ អនុវត្តតាមមតិណែនាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ ក៏ដូចមតិណែនាំជំនាញរបស់លោក វរសេនីយ៍ទោ លឹម ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​នគ​រ​បាលស្រុករុក្ខគីរី ដែលមានលោកវរសេនីយ៍​ទោ​ ឆាយ​ ម៉ាប់​ ជាអធិការនគរបាលស្រុក​ ដឹកនាំកម្លាំងផ្នែកជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាសាក់ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្តុកប្រវឹក ប្រត្តិបត្តិការបង្រ្កាបករណីលួច​កាច់សោកម៉ូតូមួយករណី​ ក្នុងបទល្មេីសជាក់​ស្តែងនាវេលាម៉ោង ១២និង១៥នាទី នៅចំណុច​ច្រាំងចោត ភូមិប្រឡាយ១៨ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង​ ដែលជនសង័្សយកំពុងលួច​ម៉ូតូមួយគ្រឿងម៉ាកHonda Dream c125 មានស្លាក​លេខ បាត់ដំបង 1AI – 6109 ឆ្នាំ២០១៦ ជារបស់ជនរងគ្រោះឈ្មោះ រឿន គារ ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិកំរ៉ែង ឃុំ បាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ហេីយកិច្ចប្រត្តិបត្តិការនេះ​ស​មត្ថកិច្ចបានឃាត់ខ្លួនជនស័ង្សយ​ចំនួន​ ០១នាក់គឺ​៖
១-ឈ្មោះ នន ណាក់ ហៅតៃ ប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកោះជុំ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិសា់ត់ រីឯម៉តូជាវត្ថុតាងក្នុងករណីនេះត្រូវបានដកហូតមកវិញ។

ជនសង្ស័យ និងវត្ថុតាងនគរបាលស្រុកបាន​រៀប​ចំ​សំណុំរឿងបញ្ជួនមកការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមច្បាប់៕(រូបភាពនគរបាលស្រុក​រុក្ខគីរី)