នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជន សង័្សយ​ម្នាក់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

កាលពីថ្ងៃ​អង្គារ​៩កេីត​ ខែ​បុស្ស​ឆ្នាំឆ្លូវត្រីស័​ក​ព.​ស.២៥៦៥​ត្រូវនឹងថ្ងៃទី​១១​ខែមករាឆ្នាំ២០២២ វេ​លា​ម៉ោង១៩និង ៣០នាទីនៅសង្កាត់អូរចារ​ ក្រុងបាត់ដំបង​ អនុវត្តតាមយោបល់ដឹកនាំរបស់​លោក​ឧត្តមសេនីយ៍ទោ​សាត​ គឹមសាន​ ស្នងការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែន​ការងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនី​យ៍​ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់​ដំបង​ បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនស​ង្ស័​យម្នាក់ ឈ្មោះទាវ សុផាន ភេទប្រុស អា​យុ៣១​ឆ្នាំមានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង ពាក់ព័ន្ធករណីហិង្សា​ដោយចេតនាមានស្ថានទម្ងន់ទោស ប្រេីកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ឌី ចាន់វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ​ ស្ថិតនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងដកហូតបា​ន​កាំបិតជាមធ្យោបាយធ្វេីសកម្មភាពនេះផង។

សូមជម្រាបជូនថា​ នៅថ្ងៃកេីតហេតុខាងលេីនៅ​ចំណុចភូមិអូរចារ​ សង្កាត់អូរចារ​ ក្រុងបាត់ដំបង​ មានករណី​ហិ.​ង្សាដោយចេតនាមានស្ថានទម្ងន់​ទោសមួយបានកេីតឡេីងដែលករណីនេះបង្ក​ដោយជនសង័្សយខាងលេី​ ខឹងចំពោះជនរងគ្រោះថាបានចាក់ទឹកថ្នាំដែលខ្លួនទុកឱ្យមាន់ផឹករាល់ថ្ងៃនោះចោល​ ទេីបជាហេតុនាំឱ្យជនសង័្សយខឹង​ ហេីយ​បានយកកាំបិត​កាប់ទៅ​លើ​ជនរងគ្រោះជាច្រេីនកាំបិតនៅលេីក្បាល​និងដៃ​ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ​ និងត្រូវបានក្រុមគ្រួ​សារនាំយកទៅសង្គ្រោះនៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង។

នៅពេលនេះនគរបាលក្រុងបាត់ដំបង​បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយ​និងវត្ថុតាងមកកាន់ការិយា​ល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online