នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូចំនួន០១នាក់ ដកហូតបានម៉ូតូ០១គ្រឿងប្រគល់ជូនម្ចាស់វិញ
កាលពីថ្ងៃ ពុធ ៧កេីតខែផល្គុនឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ អនុវត្តតាមយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ ធុច វិន ហៅ វិន ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយនាំមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងក្នុងករណីពាក់ព័ន្ធនឹងអំពើលួច កាលពីថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២២ដោយដកហូតបានម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ស្លាកលេខ បាត់ដំបង1S-6134 លេខតួនិងលេខម៉ាស៊ីន 9238818។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៧ និង ៥២នាទី ជនរងគ្រោះឈ្មោះ បូរ សម្បត្តិ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលពីករណីជនសង័្សយបានលួចយកម៉ូតូរបស់ខ្លួនដូចមានភនភាគខាងលេី ហេីយក្រោយពេលទទួលពាក្យបណ្តឹងនេះសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានទៅឃាត់ខ្លួនតែម្តង។
នៅចំពោះមុខការសាកសួរដោយនគរបាលក្រុងបាត់ដំបងជនសង័្សយបានឆ្លេីយសារភាពថារូបគេពិតជាបានលួចយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ នគរបាលក្រុងបារៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តតាមនីតិវិធី ច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕