នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនមុខ​សញ្ញាលួចទូរស័ព្ទម្នាក់អនុវត្តតាមច្បាប់

កាលពីថ្ងៃ​សៅរ៍​១កេីត​ខែ​ចេត្រ​ឆ្នាំឆ្លូវត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី០២ ខែមេសា​ ឆ្នាំ២០​២២ វេលាម៉ោង​១៩​និង១០នាទីមានករណីអំពើលួចមួយកើតឡើងនៅត្រង់ចំណុចក្រុមទី២៧ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលករ​ណីនេះបង្ក​ដោយជនសង្ស័យឈ្មោះរ៉េត ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិថ្កូវសង្កាត់​ក្តុលដូនទាវ ក្រុងបាត់ដំបង បានលួចទូរសព្ទ័ជនរងគ្រោះឈ្មោះវង្ស រស្មី អាយុ៣៣ឆ្នាំ មានទីលំ​នៅ​ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។ សំភារៈបាត់បង់មាន៖

-ទូរសព្ទ័ដៃម៉ាកសាំស៊ុងពណ៌ក្រហមក្លាសុីណូត​១០ចំនួន០១គ្រឿង។

នៅក្រោយកេីតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដេីម្បីស្រាវជ្រាវ។ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោ​បល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេ​នីយ៍ឯក​ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់​ដំបង​ បានដឹកនាំធ្វេីការស្រាវ​ជ្រាវ​ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលេី​ និងដក​ហូត​ទូរស័ព្ទប្រគល់ជូនជនរងគ្រោះវិញ​ នាថ្ងៃទី​០៣​ខែ​ មេសា​ ឆ្នាំ​២០២២។

ករណីនេះសមត្ថកិច្ចនគរបាលក្រុងបានកសាងសំណុំរឿងបញ្ជូនមកកា​រិ​យាល័យជំនាញអនុវត្តតាមនិតិវិធី​ ច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online