នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនមុខសញ្ញាចាស់ម្នាក់ ដែលធ្វេីសកម្មភាពថ្មីបន្ទាប់ពីចេញពីពន្ធនាគារបានប្រមាណមួយឆ្នាំប៉ុណ្ណោះ
ថ្ងៃទី ១៥ ខែ មិថុនាបឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី នៅចំណុចក្រុមទី១៥ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វេីការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយម្នាក់ក្នុងករណីចោរកម្ម(លួចទរស័ព្ទដៃ)មកកាន់អធិការដ្ឋាននគរបាលក្រុងដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។
ជនសង័្សយឈ្មោះ រ៉ែន សីហា (ហៅ សីហា)ភេទប្រុស អាយុ២៧ ឆ្នាំ មានទីលំនៅស្ថិតនៅផ្ទះជួលភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងដកហូតបាន៖
-ទូរស័ព្ទដៃម៉ាកiPhone 6 ពណ៍ស ចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាកiPhone 8plus ពណ៍ផ្កាឈូកចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាកsumsung galaxy note 4 ពណ៍ខ្មៅ ចំនួន០១គ្រឿង។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០២១ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្តឹងពីករណី(ចោរលួច)ទូរស័ព្ទដៃដែលជនរងគ្រោះជាម្ចាស់បណ្តឹងឈ្មោះធា សុភាព ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅស្នាក់នៅវត្តលៀប ស្ថិតនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបងដែលករណី នេះបង្កដោយជនសង័្សយមុនស្គាល់អត្តសញ្ញាណបានលួចយកទូរស័ព្ទរបស់ខ្លួនចំនួន០៣គ្រឿងរួមមាន៖
-ទូរស័ព្ទដៃម៉ាកiPhone 6ពណ៍សចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាកiPhone 8plus ពណ៍ផ្កាឈូកចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាកsumsung galaxy note 4 ពណ៍ខ្មៅ ចំនួន០១គ្រឿង។
ក្រោយពីទទួលពាក្យបណ្តឹងនិងឆ្លងតាមរយៈការស្រាវជ្រាវ ទេីបកំណត់បាននូវមុខសញ្ញានេះរហូតធ្វេីការឃាត់ខ្លួននិងដកហូតវត្ថុតាងជារបស់ជនរងគ្រោះបានមកវិញ។
ក្រោយពីការឆ្លេីយសារភាពរបស់ជនសង័្សយខាងលេី សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់ រីឯទូរស័ព្ទដៃបានប្រគល់ជូនជនរងគ្រោះវិញ។
តាមការបញ្ជាក់ឱ្យដឹងថា ជនសង័្សយខាងលេី ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារនាពេលកន្លងមក ហេីយទេីបត្រូវបានដោះលែងប្រហែលក្នុងអំឡុងពេលមួយឆ្នាំតែប៉ុណ្ណោះ តែនៅពេលនេះរូបគាត់ត្រូវវិលទៅកាន់ពន្ធនាគារវិញដេីម្បីកែប្រែខ្លួនសារជាថ្មីម្តងទៀត៕