នគរបាលក្រុងបាត់ដំបងបង្រ្កាបករណីហិង្សា​ដោយអាវុធឃាត់ខ្លួនជនសង័្សយចំនួន០៤នាក់

កាលពីថ្ងៃទី២៩ និងថ្ងៃទី៣០​ ខែវិច្ឆិកាឆ្នាំ២០២១​ អនុវត្តតាមយោបល់ដឹកនាំរបស់លោក​ ឧត្តមសេ​នីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន​នគរខេត្តបាត់ដំបង រួមនឹងយោប​ល់​លោកវរសេ​នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាលព្រ​ហ្មទ័ណ្ឌ​និងដោយបានការសម្រប​សម្រួ​ល​លើនីតិវិធីឯកឧត្តម កេវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការអមសាលាដំបូងខេត្តបាត់ដំបងផង​នោះ លោកវរសេនី​យ៍ឯក ពេជ្រ សារ៉ែន អធិ​ការនគរ​បាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងជំ​នាញចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈា​នដល់ការឃាត់ខ្លួនជន​សង្ស័យចំនួន០៤នាក់ ក្នុងករណីហិ.ង្សាដោយអា.វុធក្នុងនោះគឺ៖

១-ឈ្មោះ វ៉ែង សុវណ្ណ ហៅ អាវណ្ណ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិស្វាយជ្រំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

២-ឈ្មោះដួង ចិន្តា ភេទស្រី អាយុ​៣៣ឆ្នាំ ស្នាក់​នៅភូមិកាប់គោថ្មី សង្កា​ត់អូចារ ក្រុងបាត់ដំបង ។

៣-ឈ្មោះហ៊ុន បូរី ភេទប្រុស អាយុ​២​៦ឆ្នាំមានទីលំនៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់​ដំប​ង។

៤-ឈ្មោះហូវ សុជាតិ ភេទប្រុសអាយុ២៦ឆ្នាំមា​ន​ទីលំនៅស្វាយជ្រំ ស្រុកឯកភ្នំខេត្តបាត់​ដំប​ង។

សូមជម្រាបជូនថា​ កាលពីយប់ថ្ងៃទី​២៧ខែ វិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង០០និង ៣០នាទី ឈានចូលថ្ងៃទី២៨​ ខែ​វិច្ឆិកា​ឆ្នាំ​២០២១មានករណី ហិ.ង្សា​ដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកេីត​ឡេីងនៅចំណុចក្រុមទី១៧ភូមិកាប់គោថ្មីសង្កាត់​​អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ដោយក្រុ​មជនសង័្សយខាងលេី​ បានធ្វេីសកម្មភាពប្រេីប្រាស់អាវុធមាន(កាំបិត)កាប់ទៅលើជនរងគ្រោះឈ្មោះ សំ វិតុល ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់​ដំបង ខេត្តបាត់ដំបងបណ្តាលឱ្យរងរបួស​ ធ្ងន់ធ្ងរ​ ហេីយត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ​ ។

នៅក្រោយកេីតហេតុជនសង័្សយបានគេចខ្លួនបាត់​ ហេីយតាមរយៈអង្គហេតុមួយនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងធ្វេីការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញានិងឃាត់ខ្លួនបានជាបន្តបន្ទាប់។

នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង័្សយបានឆ្លេីយសារភាពថាពួកគេពិតជាបានយកកាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន​ហេី​យ​មូលហេតុដែលនាំទៅដល់ករណីហិង្សានេះគឺជាការដោះស្រាយគំនុំតែប៉ុណ្ណោះ៕

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការនគរបាលក្រុង បាត់ដំបងរៀបចំសំណុំរឿងបញ្ជូនជនស័ង្សយទាំង៤នាក់យកទៅអនុវត្តតាមនីតិវិធី ច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online