នគរបាលក្រុងបាត់ដំបងបង្រ្កាបករណីហិង្សា​ដោយអាវុធមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តទាំងសងខាងចំនួន០៦នាក់អនុវត្តតាមច្បាប់

កាលពីថ្ងៃ​ អង្គារ១៤រោច​ខែ​មាឃ​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.ស.២៥៦៥​ត្រូវនឹងថ្ងៃទី​០២​ ខែមីនាឆ្នាំ២០២​២​វេលាម៉ោង១៣​និង០០នាទីមានករណីហិង្សាដោយចេត​នា​មានស្ថានទម្ងន់ទោស​ដោយប្រេីអាវុធមួយបានកើតឡើងនៅចំ​ណុចក្រុមទី០៥ ភូមិរំចេក៣ សង្កាត់រត​នៈ ក្រុងបាត់ដំបង ដែលករណីនេះបង្ក​ដោយជនសង្ស័យចំនួ​ន០​២ក្រុមមាន​គ្នាចំនួន០៦​នាក់ប្រេីកាំបិតនិងដំ​បង​ រួមនឹងដុំថ្មផងបានវាយកាប់និងគប់គ្នាទៅវិញ​ទៅមក។

នៅពេលកំពុងកេីតអំពេីហិង្សានេះអ​នុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំ​ប​ង​ រួមនឹងយោបល់លោកវរសេនី​យ៍ឯក​ លីម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេ​នីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការន​គរ​បាលក្រុងបាត់ដំបង​ បានដឹកនាំកម្លាំងនគរ​បាល​ចុះបង្រ្កាបឃាត់ខ្លួនជនសង័្សយចំនួន​០៦​នាក់នាំមកកាន់អធិការដ្ឋានដេីម្បីសាកសួរគឺ៖

១-ឈ្មោះចាប ដានុន ភេទប្រុស អា​យុ​ ១៩ឆ្នាំមានទីលំនៅភូមិរំចេក៣ សង្កាត់​រតនះ ក្រុងបាត់ដំបង។

២-ឈ្មោះសោម រតនា ភេទប្រុសអា​យុ​ ១៧ឆ្នាំមានទីលំនៅភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង។

៣-ឈ្មោះហេង ដាវីន ភេទប្រុសអាយុ​ ១៦ឆ្នាំមានទីលំនៅភូមិរំចេក៣ សង្កាត់​រតនះ ក្រុងបាត់ដំបង។

៤-ឈ្មោះសៃ សុភក្រ័ ភេទប្រុសអា​យុ​ ១៧ឆ្នាំមានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

៥-ឈ្មោះទុំ សុវណ្ណតុលា ភេទប្រុស អា​យុ១៧ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

៦-ឈ្មោះសិទ្ធ ចាន់រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង។ ដកហូតសម្ភារៈរួមមាន៖

-កាំបិតកែឆ្នៃចំនួន០៣

-ដំបងឈើចំនួន០១

-ដុំថ្មចំនួន០១

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងនគរ​បាលក្រុងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនិតិវិធី​ ច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online