នគរបាលក្រុងបាត់ដំបងបង្រ្កាបករណីចោរលួច​មួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួនម្នាក់អនុវត្តតាមច្បាប់

កាលពីថ្ងៃ អង្គារ ៤កើតខែចេត្រ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែ មេសា ឆ្នាំ២០​២២ វេលាម៉ោង១៦និង៣០នាទីមានករណីអំពើលួចមួយកើតឡើងត្រង់ចំណុចក្រុមទី០២ ភូមិព្រៃកូន​សេក សង្កាត់អូរចារ ក្រុងបាត់ដំបង មានករណីលួចយកទ្រព្យសម្បត្តិមួយករណី ដែលសកម្ម​ភា​ព​នេះ គឺជនសង័្សយមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចយកកាបូបរបស់ជនរងគ្រោះឈ្មោះថន ចាន់ធៀង អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រៃកូនសេកសង្កាត់អូរចារ ក្រុងបាត់ដំបង ដែលក្នុងកាបូបនោះមាន៖

-ប្រាក់រៀលចំនួន ៣៥ម៉ឺនរៀល

-ប្រាក់បាតចំនួន ៧,០០០បាត

-កាបូបស្ពាយចំហៀងពណ៌ប្រផេះចំនួន ០១ ។

នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹង​រាយការណ៍មកសមត្ថកិច្ចនគរបាលក្រុងបាត់ដំ​បង ហើយអនុវត្តតាមយោបល់ដឹកនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោ​កវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ​បាលក្រុងបាត់ដំបង បានធ្វើការស្រាវជ្រាវលើករណីនេះ រហូតសមត្ថកិច្ចឈានទៅធ្វើការឃាត់​ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ សុង សម្ភស្ស ភេទស្រី អាយុ៣០ឆ្នាំមានទីលំនៅភូមិអង់ សង្កាត់អូរចារក្រុងបាត់ដំបង មកធ្វើកាសាកសួរស្រាវជ្រាវ ក្នុុងថ្ងៃដដែល​ ហើយតាមរយៈការសាកសួរ​ស្រាវជ្រាវនេះ ជនសង័្សយបានឆ្លើយសារភាពថារូបគាត់ពិតជាបានលួចយកទ្រព្យសម្បត្តិរបស់ ជនរងគ្រោះខាងលើប្រាដកមែន។ សមត្ថកិច្ចដកហូតបាន៖

-ប្រាក់រៀលចំនួន ៣៥ម៉ឺនរៀល

-ប្រាក់បាតចំនួន ៧,០០០បាត

-កាបូបស្ពាយចំហៀងពណ៌ប្រផេះចំនួន ០១ ។

ករណីខាងលើនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានកសាងសំណុំរឿងបញ្ជូនមកការិយា ល័យជំនាញអនុវត្តតាមនិតិវិធី ច្បាប់ រីឯទ្រព្យសម្បត្តិបានប្រគល់ជូនជនរងគ្រោះវិញហើយ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online