នគរបាលក្រុងបាត់ដំបងស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋានម្នាក់អនុវត្តតាមច្បាប់
នៅថ្ងៃទី១៩ខែ ឧសភាឆ្នាំ២០២៣នេះ ស្របតាមបទបញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងក្នុងអង្គភាពស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិអ្នកដទៃម្នាក់ឈ្មោះ ទូច លីហេង ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរស្រាវជ្រាវ។ ដកហូតបាន៖
-ម៉ូទ័រស្វាញបុក ចំនួន០១ ពណ៌ខៀវ
-ម៉ូទ័រកាត់ ចំនួន០២ ពណ៌ទឹកក្រូច និងពណ៌ខ្មៅ។
-ម៉ូតូរបស់ជនសង័្សយជិះធ្វេីសកម្មភាព
-ទូរស័ព្ទដៃ០១គ្រឿងនិងសម្ភារៈមួយចំនួនទៀត។
ចំពោះមូលហេតុនៃការឃាត់ខ្លួននេះគឺកាលពីយប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៣ម៉ោងមិនប្រាកដក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ សាន់ សីលា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំ បង មានករណីអំពើ លួចមានស្ថានទម្ងន់ទោស (ឆ្កឹះគន្លឹះទ្វារ)លួចយកទ្រព្យសម្បត្តិរួមមាន៖
-ម៉ូទ័រស្វាញបុក ចំនួន០១ ពណ៌ខៀវ
-ម៉ូទ័រកាត់ ចំនួន០២ ពណ៌ទឹកក្រូច និងពណ៌ខ្មៅ។
ក្រោយកេីតហេតុនិងទទួលបាននូវព័ត៌មាននេះរួចមកនៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣នេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងបង្រ្កាបតែម្តង។
ជនសង័្សយខាងលេីឆ្លេីយសារភាពថា ក្នុងយប់តែមួយគេដេីរលួចបានចំនួន០២ទីកន្លែងផ្សេងគ្នាគឺលួចនៅភូមិសាលាបាឡាត់សង្កាត់អូរម៉ាល់មួយកន្លែងនិងលួចនៅផ្ទះបុរីស្ថិតនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវក្រុងបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងពាក់ព័ន្ធត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ហេីយ៕