នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ២នាក់ បញ្ជូនទៅតុលាការ ពាក់ពន្ធ័ករណីកាប់ជនជាតិចិនរបួស ព្រោះទំនាស់រឿងស្រីញី

បន្ទាយមានជ័យ: លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖មានករណីបង្កហឹង្សាដោយចេតនា ចំនួន០២ករណី ដោយជនបង្កបានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិន០២នាក់ឲ្យរងរបួសដោយគ្មានមូលហេតុ ក្នុងនោះករណីទី១/- នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង១០និង៣១នាទីយប់ មានករណីហឹង្សារបង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស )បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ zhou dongke ភេទ ប្រុស អាយុ ២២ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ (EH8968747)ស្នាក់នៅ នឹង បំរើការងារក្នុង កាស៊ីណូ ហ្វូនិក កើតហេតុនៅត្រង់ ចំណុច អាគារ ១០០ បន្ទប់ ទុលមុខ ពេទ្យ នគររាជ ក្នុង ភូមិ ក្បាលស្ពាន ១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស ចំលើកែងដៃខាងស្ដាំ នឹង លើដើមទ្រូង ។ក្រោយពេលកើតហេតុរួចជនបង្ករបានកិច្ចខ្លួនរត់បាត់ ។ ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិកពេទ្យ នគររាជ ។

លោកអធិការបានបន្តទៀតថា៖ករណីទី២នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ៣២ នាទីយប់ មានករណីហឹង្សាកើតឡើងបន្តទៀត បង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស )បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ WANG JIAN ភេទ ប្រុស អាយុ ៣៣ ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ EC ៥៨៣៨៨៣១ ស្នាក់នៅ នឹង បំរើការងារក្នុង សណ្ឋាគារ ជីវចូវ ស្ថិតក្នុងភូមិ ក្បាលស្ពាន ១ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស លើស្មាផ្នែកខាងស្ដាំ។ក្រោយពេលបង្កហេតុរួចជនបង្កបានគេចខ្លួនបាត់។ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

លោកវរសេនីយ៍វរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងទៀតថា៖បន្ទាប់ពីបានទទួលពត៌មានភ្លាម លោកបានដឹកនាំកម្លាំងជំនាញ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងពិនិត្យកាំម៉េរ៉ាសុវត្ថិភាពនិងឈានដល់កំណត់បានមុខសញ្ញា លុះនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង១៥នាទីយប់ កម្លាំងជំនាញបានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅម្ដុំកាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត មាន៖ ១/-ឈ្មោះ តឿ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ។២/-ឈ្មោះ ជា លីហួត ហៅហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត បានដកហូតបានដាវសាម៉ូរ៉ៃ០១ដើម និងម៉ូតូ១គ្រឿងម៉ាកហ្សូមម័រអ៊ិច ពណ៍ស-ក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ1P-9446 ដែលជិៈធ្វើសកម្មភាព ។

ជុំវិញករណីហឹង្សាខាងលើនេះ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានមានប្រសាសន៍ថា តាមការសាកសួរចម្លើយ ជនសង្ស័យទាំង០២នាក់ខាងលើបានឆ្លើយសារភាពថា ពួកគេទាំង០២នាក់ពិតជាបានកាប់ទៅលើជនរងគ្រោះជាជនជាតិចិននោះពិតប្រាកដមែន

ដោយសារតែគេខឹងនឹងសង្សាគេបែកចិត្តមានថ្មី(ខ្មែរដូចគ្នា) ទើបធ្វើឲ្យគេមួរម៉ៅក៏កាប់ជនជាតិចិនដែលកំពុងដើរនោះទៅ។ បច្ចប្បន្នកម្លាំងការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅតុលាការចាត់ការបន្តតាមច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online