នគរបាលខត្តព្រះវិហារបង្ក្រាប សង្វៀនបញ្ជល់មាន់មួយកន្លែងនៅស្រុកជាំក្សាន្ត

ព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ០៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៣នឹង២០នាទី ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងមានការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំការិយាល័យជំនាញ បង្ក្រាបកន្លែងលួចបើកល្បែង ស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចចំការស្វាយ ស្តិតក្នុងភូមិសាស្ត្រភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពេលចុះទៅដល់មុខសញ្ញា បានរត់គេចខ្លួន ហើយបានដកហូតសម្ភារ វត្ថុតាងរួមមាន៖ មាន់ ចំនួន០៦ក្បាល ឡាន ១០គ្រឿង ម៉ូតូ ១៣គ្រឿង និងសម្ភារបម្រើល្បែងមួយចំនួនទៀត។ ករណីនេះសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងតាមនីតិវិធី និងរាយការណ៍ជូនព្រះរាជអាជ្ញាសុំការសំរេច ៕

ប្រភព http://cambodiapolice.com