នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស៩នាក់រថយន្ត៥គ្រឿង និងអាវុធ៤ដើម ក្នុងប្រតិបត្តិការ ចុះឆែកឆេរអាវុធជាតិផ្ទុះ នៅសង្កាត់៣ ជិតផ្សារទំនើបព្រីន

ក្រោមការចង្អុលបង្ហាញដឹកនាំពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាកល័យគ្រប់គ្រងអាវុធជាតិផ្ទុះ និងជាតិពុល បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វើការចុះឆែកឆេរអាវុធជាតិផ្ទុះ ស្ថិតនៅ ភូមិ១ សង្កាត់៣ ជិតផ្សារទំនើបព្រីន ដោយបានត្រួតពិនិត្យឆែកឆេររថយន្តចំនួន ១៣៥គ្រឿងនៅយប់ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។

ជាលទ្ធផលកិច្ចសហប្រតិបត្តិការនេះ ៖បានឃាត់ខ្លួនមនុស្សចំនួន៩នាក់ ស្រី២នាក់។

ដកហូតវត្ថុតាងរួមមាន -ម្សៅសថ្លាចំនួន១ដបតូច សង្ស័យសារធាតុញៀន និងអាវុធខ្លីចំនួន០៤ដើមព្រមទាំងឃាត់រថយន្តចំនួន ០៥គ្រឿង ។

បច្ចុប្បន្នមនុស្ស និងវត្ថុតាងបានប្រគល់ជូនកំម្លាំងជំនាញដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online