នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស
កោះកុង÷ នៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២វេលាម៉ោង៨.៤០នាទីព្រឹក លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ទកំរិតធ្ងន់បានដឹកនាំកម្លាំងជំនាញផ្នែកអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០៧ ត.ព ចុះថ្ងៃទី០៩ខែកុម្ភ:ឆ្នាំ២០
២២ចេញដោយលោក ឡោ ក្រឹម ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកោះកុង បង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ ជុំ មាំ ហៅ មេត ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរ បុគ្គលិក មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំនុចផ្លូវកែងខាងត្បូងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ការអនុវត្តចាប់ខ្លួននៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បច្ចុប្បន្នទណ្ឌិតឈ្មោះ ជុំ មាំ ហៅ (មេត) កម្លាំងជំនាញកំពុងបំពេញឯកសាបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុងតាមនិតិវិធី៕