នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទបង្ករបួសស្នាមដោយចេតនា

កោះកុង× នៅថ្ងៃទី 1 ខែ 6 ឆ្នាំ 2022 វេលាម៉ោង 18:40នាទីនៅចំណុចក្នុងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិបឹងព្រាវឃុំបឹងព្រាវបង្ករឡើងដោយឈ្មោះឈឿន ផានិត ភេទប្រុសអាយុ 20 ឆ្នាំជនជាតិខ្មែរមុខរបរកម្មករបើកឡានដឹកទឹកកកមានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើបានធ្វើសកម្មភាពយកកាំបិតកៃចុងស្រួចប្រវែង 24 សង់ទីម៉ែត្រចាក់ទៅលើជនរងគ្រោះឈ្មោះហឿន ឈីម ភេទស្រីអាយុ 52ឆ្នាំបច្ចុប្បន្នភូមិឃុំជាមួយគ្នាបណ្ដាលឲ្យរងរបួសចំនួន 2 កន្លែង ធ្ងន់ត្រូវប្រអប់ដៃខាងស្ដាំមួយកន្លែងត្រូវកំភួនដៃខាងស្ដាំមួយកន្លែង។

មូលហេតុ បណ្ដាលមកពីគំនុំ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីសួរចម្លើយនិងកសាងសំណុំរឿងតាមនីតិវិធី៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online