នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ ជួញដូររក្សាទុកនូវសារធាតុញៀនខុសច្បាប់ នៅស្រុកស្រែអំបិល

ខេត្តកោះកុង÷ នៅថ្ងែទី11/7/2022នៅម៉ោង 8,00នាទី លោកវរសេនីយ៏ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំ កំលាំងជំនាញគ្រឿងញៀន កំលាំងព្រហ្មទណ្ឌ និងប៉ុស្ត៍នគរបាលរដ្ឋបាល ស្រែអំបិល ចុះធ្វើរដ្ឋបាល ចំនុចផ្ទះមួយកន្លែងស្ថិតក្នុង ភូមិវាលជើង បានប្រទះឃើញ ជនសង្ស័យចំនួន04នាក់ ប្រុស ប្រើប្រាស់ នៅសារធាតុញៀន បន្ទាប់មកកំលាំងយើងក៍បាននាំយកមក សាកសួរនិងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល ឃើញថា វិជ្ជមានទាំង04នាក់។

ក្រោយមកយើងក៍បានណែនាំអបរំ ធ្វើកិច្ចសន្យា អោយធ្វើភ្នាក់ផ្តល់ពណ៍មានអោយយើង និងអោយអាណាព្យាបាលមកធានាយកទៅអបរំបន្ត។ ក្រោយមកកំលាំងយើងធ្វើរដ្ឋបាលនិងល្បាតបន្ត ដល់ចំនុចវត្តអង្គរភ្នំខ្លុង ម៉ោង10,40នាទី ក៍ប្រទះឃើញមុខសញ្ញា ចាស់ម្នាក់ទៀតឈ្មោះទីន តុង ទេទប្រុស អាយុ42ឆ្នាំជនខ្មែរ លំនៅបច្ចុប្បន្ន ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

បន្ទាប់មកកំលាំងយើងបានឃាត់ធ្វើការឆែកឆេ យើងដកហូតបានម្សៅក្រាមពណ៌ សថ្លាចំនួន 02កញ្ចប់ធំ និង15កញ្ចប់តូច។

ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើ កំលាំងជំនាញនៃអធិការដ្ឋានស្រុកស្រែអំបិលបាននិងកំពុងបំពេញសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងដើម្បីចាត់ការតាមនិតិវិធីបន្ត៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online