នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទយកកាំបិតកាប់ផ្ទះអ្នកជិតខាង

កោះកុង÷ នៅថ្ងៃទី 09 ខែឧសភាឆ្នាំ 2022 វេលាម៉ោង 9និង 35នាទីកម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដងទង់បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅភូមិ4 សង្កាត់ដងទង់ ឈ្មោះទី សុខហេង ភេទប្រុស អាយុ36 ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្ន ភូមិ4 សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ករណីកាប់ទម្លុះទម្លាយផ្ទះឈ្មោះ ឡោះ ម៉ាស់ភា ភេទស្រីអាយុ 35 ឆ្នាំ មុខរបរ កម្មករមានទីលំនៅបច្ចុប្បន្ន ភូមិ 4 សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី 8 ខែ 5 ឆ្នាំ 2022 វេលាម៉ោង 19នឹង00 នាទី៊។ បច្ចុប្បន្ន កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕