នគរបាលឃាត់ខ្លួនបុរសម្នាក់ ពីបទប៉ុនប៉ងរំលោភមិនបានសម្រេច នៅស្រុកកោះកុង

ខេត្តកោះកុង÷ កាលពីថ្ងៃទី 05 ខែតុលាឆ្នាំ 2021 លាម៉ោង15:48 នាទី មានករណីប៉ុនប៉ងរំលោភ មិនបានសម្រេច នៅចំណុចក្បែរស្ពាន អូរទឹកថ្លាស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង រហូតដល់ថ្ងៃទី 6 ខែតុលាឆ្នាំ 2021 វេលាម៉ោង 9:30 នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងប៉ុស្តិ៍ក៏បាន ហៅជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសួរបំភ្លឺ។

ជនរងគ្រោះឈ្មោះ ន. ស.ដ ភេទស្រី អាយុ17ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុកគ្រួសារ រស់នៅក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

ជនសង្ស័យឈ្មោះ ហុង សេងហួត ភេទប្រុស អាយុ18ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករសំណង់ មកពីភូមិបូរីដែកជោ ឃុំមេមុត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមកស្នាក់នៅផ្ទះ ឈ្មោះ ប្រាក់ សុវណ្ណ(ហៅចន) ត្រូវជាឪពុកធម៌ស្ថិត ក្នុងភូមិថ្មីឃុំជ្រោយប្រស់ ហើយទៅធ្វើសំណង ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យកណ្ដាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចាត់ការបន្ត ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online