នគរបាលឃាត់ខ្លួនស្ត្រីម្នាក់ពីបទ រំលោភលើសេចក្តីទុកចិត្ត 

កោះកុងនៅ÷ ថ្ងៃទី 12 ខែឧសភាឆ្នាំ 2022 វេលាម៉ោង 15និង50 នាទីផ្នែកជំនាញបានទទួលពាក្យបណ្ដឹងពីឈ្មោះហែមសុវត្តិភេទប្រុសអាយុ 40 ឆ្នាំជនជាតិខ្មែរមុខរបរសព្វថ្ងៃអ្នកជំនួញមានទីលំនៅបច្ចុប្បន្នផ្ទះលេខ 49FD ផ្លូវសុធារសសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។

បានប្ដឹងឈ្មោះលីនគីមលៀនភេទស្រីអាយុ 30 ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិស្រែអំបិលឃុំស្រែអំបិលពីបទ រំលោភលើទំនុកចិត្តបានជំពាក់លុយរបស់គាត់ចំនួន 19 ម៉ឺន 5 ពាន់ដុល្លារនិងប្រេងចំនួន1761566លីត្រ កាលពីថ្ងៃទី 12 ខែ 3ឆ្នាំ 2022 កន្លងទៅ។

បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីសួរយកចម្លើយនិងកសាងសំណុំរឿងតាមនីតិវិធីុះ