នគរបាលបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)
ខេត្តព្រះសីហនុ៖ ថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ក្នុងនោះមានជនសង្ស័យចំនួន៣នាក់ត្រូវបានឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ឆក់កាបូបនារីជនជាតិខ្មែរម្នាក់កំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក Scoopy ពណ៌ស បណ្តាលអោយដួលម៉ូតូរបួសពេញខ្លួន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២១:៥០នាទីយប់ នៅចំណុច រង្វង់ត្រីដូហ្វីន ស្ថិតក្នុង ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះមានឈ្មោះ សយ រីណៃ ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទហតឡាញភ្លាមៗ កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ ។ សម្ភារបាត់បង់រួមមាន៖
១-កាបូបស្ពាយ ០១ ក្នុងនោះមាន៖
-ប្រាក់ ៥០$
-កាបូបដៃ ១
-អត្តសញ្ញាណប័ណ្ណ ១សន្លឹក
-កាតវីង ២សន្លឹក
-កាតចាក់វ៉ាក់សាំង ១សន្លឹក ។
ចំណែកជនរងគ្រោះបានរងរបួស រលាត់ប្រអប់ជើងខាងស្តាំ, ក្បាលជង្គង់ និងឈឺពេញរៀងកាយ ។ ជនសង្ស័យដែលកម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌឃាត់ខ្លួនបានមានអត្ដសញ្ញាណដូចខាងក្រោម៖
១-ឈ្មោះ នេត ប៉េឡាយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានសំណង់នៅអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ លន សេងហស្ស ហៅ បី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានសំណង់នៅអូរត្រេះ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ពេជ្រ ពើន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារៈវត្ថុតាងដកហូតបានរួមមាន៖ ១-ម៉ូតូ ០១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IT-1984 ។ (មធ្យោបាយធ្វើសកម្មភាព)
២-កាបូបស្ពាយ ១ ក្នុងនោះមាន៖ (ផលនៃអំពើលួច)
-កាបូបដៃ ១
-អត្តសញ្ញាណប័ណ្ណ ១សន្លឹក
-កាតវីង ២សន្លឹក
-កាតចាក់វ៉ាក់សាំង ១សន្លឹក ។
បច្ចុប្បន្នជនសង្ស័យដែលមានអត្ដសញ្ញាណខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងដើម្បីបន្តនីតិវិធីច្បាប់ ៕