នគរបាលបង្រ្កាបករណី​ល្បែងភ្នាល់ជល់មាន់មួយករណី​នៅស្រុកសង្កែខេត្តបាត់ដំបង និង ឃាត់ខ្លួនមនុស្សចំនួន០៧នាក់អនុវត្តតាមច្បាប់

នៅ​ថ្ងៃ​ ពុធ​ ៧រោច​ ខែ​មាឃ​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.ស.​២៥៦៥​ត្រូវនឹងថ្ងៃទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២២​ វេ​លា​ ម៉ោង​ ១៤និ​ង​​៤០​ នាទី​ នៅ​ចំណុច​​ចំការ​ក្រូច​ឆ្មា​ស្ថិតក្នុងភូមិ​សំរោងកោង​ ឃុំ​អូរដំបង​១​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ ដោយ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូច​យោបល់លោក​វរសេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរ​បាល​ព្រហ្មទណ្ឌ​ និង​ដោយបានការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ផងនោះ​ លោក​វរ​សេនី​យ៍ឯក​ ឈឿង​ គឹមសុង​នាយការិយា​ល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​ បាន​ដឹកនាំ​កម្លាំង​ ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​(​ ភ្នាល់​មាន់ជល់​)​ ០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​ ០៧​នាក់​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បីសាកសួរស្រាវ​ជ្រាវ ។ វត្ថុតាងដកហូត​រួម​មាន​ ៖​

-​ មាន់​ជល់​ចំនួន​ ០២​ ក្បាល​

-​ ជញ្ជីង​សម្រាប់​ថ្លឹង​មាន់ជល់​ចំនួន​ ០១​

-​ សង្វៀន​សម្រាប់​ជល់​មាន់​ចំនួន​ ០២​

-​ ឆ្នាំង​ដាំទឹក​សម្រាប់​ស្អំមាន់​ជល់​ចំនួន​ ០១​

-​ ម៉ូតូ​ចំនួន​ ០២​ គ្រឿង​

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការសាក​សួរស្រាវជ្រាវ​និងចាត់ការបន្ត​តាមនីតិវិធី​ ច្បាប់៕