នគរបាលសេដ្ឋកិច្ច បង្រ្កាបបានឈេីជាច្រេីនកំណាត់ ដែលក្រុមឈ្មួញលួចលាក់ទុកនៅក្នុងដីចម្ការដូងមួយកន្លែងនៅស្រុកភ្នំស្រួច
រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង១៦ និង២០ នាទី កំលាំងការិ.នគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ច ដោយអនុវត្ដតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង “ម៉ាក្រូ” និងលោកវរសេនីយ៍ឯក ហេង សំរេច នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច “ម៉ាក្រូ០១”
កំលាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានស្រាវជ្រាវរកឃេីញគំនរឈេី ០១កន្លែងដែលឈ្មួញលាក់ទុកនៅក្នុងដីចម្ការដាំដូង ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ឈេីដែលរកឃេីញជាប្រភេទឈេីសុក្រំមានចំនួន១៨ដុំ ម្ចាស់ឈេីអញ្ញត្តជន សមត្ថកិច្ចបន្ដស្រាវជ្រាវរកមេក្លោងនិងអ្នកទទួលខុសត្រូវ។
វត្ថុតាងឈេីសុក្រំ ចំនួន១៨ ដុំ មិនទាន់វាស់វែងត្រូវបានដឹកជញ្ជូនយកមករក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថានចំបក់ ក្នុងឧទ្យានជាតិ ព្រះកុសុមៈ គីរីរម្យ ដេីម្បីបន្តនីតិវិធី៕