នគរបាលស្រុកកោះធំឃាត់ខ្លួនយុវជនម្នាក់ក្នុងចំណោម១២នាក់ ក្នុងករណីប្រើហិង្សារទៅលើយុវជន៣នាក់បណ្ដាលឲ្យម្នាក់ស្លាប់

នគរបាលស្រុកកោះធំ ឃាត់ខ្លួនក្មេងស្ទាវម្នាក់ក្នុងចំណោមបក្ខពួក១២នាក់.បន្ទាប់ពីក្រុមក្មេងស្ទាវទាំងនេះ បានធ្វើសកម្មភាពវាយដំទៅលើយុវជន៣នាក់ បណ្ដាលឲ្យម្នាក់ស្លាប់យ៉ាងអណោចអធ័ម ។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០នាទី លើផ្លូវបេតុងមាត់ទន្លេ មុខវត្តដើមពោធិ៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះ៣នាក់ ១.ឈ្មោះ ស្រ៊ន ម៉េងហុង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ: កសិករ (ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ)។ ២.ឈ្មោះ សែ សុខុម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ។ ៣.ឈ្មោះ កាំង សំណាង(ឡូ) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ។ ជនរងគ្រោះទី២និងទី៣មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ចំណែកជនសង្ស័យមានចំនួន១២នាក់ ។

វត្ថុតាងចាប់យកម៉ូតូ០១គ្រឿងម៉ាកZoomerX ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1W-7192 (ជារបស់ជនរងគ្រោះ ស្រ៊ន ម៉េងហុង) ។ បច្ចុប្បន្ន ត្រូវបានរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលជ្រោយតាកែវ។

ករណីនេះ សមត្ថកិច្ចផ្នែកជំនាញ និងប៉ុស្ដិ៍រដ្ឋបាល បានកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online