នគរបាលស្រុកកំរៀងឃាត់ខ្លួ​នបុរស​ម្នាក់អនុវត្តតាមច្បាប់ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

កាលពីថ្ងៃ​ សៅរ៍​១១រោចខែ​ អា​សា​ឍ​ឆ្នាំខាលចត្វាស័កព.ស.​២៥៦៦​ត្រូវនឹងថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២២វេលា​ម៉ោង២០និង០០នាទីនៅក្នុងក្រុម​ទី​៧​ភូមិ ស្វាយឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំ​បង មានករណីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយកើតឡើងដែលករណីនេះប្រព្រឹត្ត​ដោយជនសង្ស័យឈ្មោះសៅ សុភ័ក្រ្ក ភេទប្រុសអាយុ ៣៣ឆ្នាំ។

លុះដល់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២២ វេលា​ម៉ោង​០៧នឹង៥៥នាទីសមត្ថកិច្ចនគរ​បាលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះគិន ឆេន ភេទប្រុ​សអា​យុ​៣៨ឆ្នាំរស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង មុខរបរ កម្មករ។

ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចមកនៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២​០២២ វេលាម៉ោង​១៣​និង០៥នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ទោ​ វេ​ គឹមចត់​ អធិ​ការនគរបាលស្រុកកំរៀង​ បានដឹកនាំកម្លាំងនាំខ្លួនជនសង្ស័យ ឈ្មោះសៅ សុភ័ក្រ្ក ភេទប្រុសអាយុ ៣៣ឆ្នាំរស់​នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង មុខរបរកម្មករ មកធ្វេីការ​សាកសួរនៅកន្លែងអធិ​ការដ្ឋាននគរបាលស្រុកកំរៀង ។

នៅកន្លែងសមត្ថកិច្ចជ​នសង័្សយបានឆ្លើយសារភាពថាកាលពីថ្ងៃទី​២៣​ខែ​កក្កដាឆ្នាំ២០២២​វេលាម៉ោង១៥និង០០ នាទីខ្លួនបានផឹកស្រាបៀរ​នៅផ្ទះឈ្មោះខេង ភេទប្រុសដោយមានគ្នា ០៥​នាក់អស់ស្រាបៀរចំនួនជាង ០១​កេស រហូតដល់វេលាម៉ោង១៨និង ០០នាទីខ្លួននិងប្អូនឈ្មោះឆាង(ចាន់ វណ្ណា)ភេទប្រុសត្រលប់ទៅផ្ទះរបស់ខ្លួនវិញ លុះដល់ម៉ោង២០និង០០នាទី ខ្លួនបានជូនឈ្មោះឆាងត្រឡប់មកផ្ទះ​នៅក្បែរផ្ទះឈ្មោះខេង វិញ ពេល​នោះ​ខ្លួនឃើញឈ្មោះខេង នឹងឈ្មោះគិន ឆេនភេទប្រុស(ជ​នរងគ្រោះ)​ឈ្លោះប្រកែកគ្នា ខ្លួនក៏បានយកដំបងឈើមូលវាយទៅលើជនរងគ្រោះ ចំនួន០២ ដំបងបណ្ដាលឱ្យរងរបួសត្រង់ខ្នងផ្នែកខាងឆ្វេងមួយកន្លែងនិងដៃឆ្វេងមួយកន្លែង របួសស្រាលពិត​ប្រាកដមែន។

អនុវត្តតាមបញ្ជារបស់​ ឯកឧត្តម កែវ សុជាតិព្រះរាជអាជ្ញានៃអយ្យការអម​សាលាដំបូងខេត្តបាត់ដំបងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកការិយាល័ជំនាញអនុវត្តបន្តតាមច្បាប់៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online