នគរបាលស្រុកកំរៀងឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ក្នុងករណីហិង្សាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ
កាលពីថ្ងៃ ព្រហស្បតិ៍ ៨កេីតខែផល្គុនឆ្នាំឆ្លូវត្រីស័ក ព.ស.២០២២ត្រូវនឹងថ្ងៃទី១០ ខែមីនាឆ្នាំ២០២២វេលាម៉ោង៨និង០០នាទី អនុវត្តតាមមតិដឹកនាំរបស់លោក ឯកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ យ៉ុម រដ្ឋាហៅអេត ភេទប្រុសអាយុ ២៣ ឆ្នាំរស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាំមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ទាក់ទងនឹងករណីហិង្សាដោយចេតនានិងធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
សូមជម្រាបជូនថា កាលពីថ្ងៃទី ៨ខែ មីនាឆ្នាំ២០២២ វេលាម៉ោង១៦និង២០នាទីនៅចំណុចក្រុមទី០៨ភូមិ ថ្មីឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនានិងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស មួយកើតឡើងដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់ដាវសាំម៉ូរ៉ៃ ដេញកាប់ទៅលើជនរងគ្រោះ តែដេញកាប់មិនបានក្រុមជនសង័្សយបានកាប់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅលេខតួលេខម៉ាស៊ីន 8677690ជារបស់ជនរងគ្រោះឈ្មោះ ឃីម សម្បត្តិ ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងមានមុខរបរជាកម្មករ បណ្ដាលឱ្យម៉ូតូមួយគ្រឿងខូចខាតដោយអន្លេី ។
នៅក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហេីយតាមរយៈការស្រាវជ្រាវសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលេីមកធ្វេីការស្រាវជ្រាវ។
ករណីខាងលើនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់៕